អង់គ្លេស៖ ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សដែលស្ថិតយុគសម័យ អាយុសំរិទ្ធមានប្រពៃណីក្នុងការថែរក្សា និងអភិរក្សអដ្ឋិធាតុរបស់ សាច់ញាតិជាវត្ថុបុរាណ ហើយពួកគេរក្សាវាទុកជាច្រើនជំនាន់ទៀត ព្រមទំាងប្រែក្លាយឆ្អឹង ឧបករណ៍តន្រ្តីវត្ថុបុរាណ និងកាំបិតទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមមួយមកពីសាកលវិទ្យាល័យ Bristol បានប្រើការថតកាំរស្មីតាមរលកធាតុអាកាស និងការស្កេន CT លើវត្ថុយុគសំរិទ្ធដែលត្រូវបាន រកឃើញនៅទូទាំងចក្រភពអង់គ្លេស មានអាយុកាល ៤,៥០០ ឆ្នាំ។
ក្នុងចំណោមរបកគំហើញនេះ មានរបស់របរជាច្រើនត្រូវបាន ឆ្លាក់ពីឆ្អឹងមនុស្ស ឬឆ្អឹងជាកម្មសិទ្ធិរបស់នរណាម្នាក់ ត្រូវបានគេកប់នៅពេលក្រោយ ដែលទំនងជាត្រូវបានរក្សាទុកជាវត្ថុបុរាណ។
របកគំហើញនេះបង្ហាញថា វត្ថុបុរាណត្រូវបានប្រើជាមធ្យោបាយ ជាក់ស្តែងដើម្បីផ្តល់កិត្តិយស និងចងចាំដល់បុគ្គលដែល គេស្គាល់រវាងសហគមន៍ជិតស្និទ្ធ និងជំនាន់។ នេះរួមបញ្ចូលឧបករណ៍ភ្លេង ឆ្លាក់ចេញពីឆ្អឹងភ្លៅ ហើយជាច្រើនឆ្នាំក្រោយ មកត្រូវបានគេកប់ថា ជាផ្នូរល្អជាមួយមនុស្សខុសគ្នាទាំងស្រុង។
របកគំហើញនេះបានជួយ អ្នកស្រាវជ្រាវឲ្យគូររូបលម្អិតបន្ថែមទៀត សម្រាប់ទំនៀមទម្លាប់នៃការស្លាប់ នាពេលបច្ចុប្បន្នដោយមើលទៅភ្នែកទំនើប។
អ្នកនិពន្ធThomas Booth បានមានប្រសាសន៍ថា នៅក្នុងសង្គមមនុស្សសម័យទំនើបនេះ សាកសពមនុស្សត្រូវបានគេមើលឃើញថា ជាវត្ថុមានឥទ្ធិពល ហើយវាគឺដូចគ្នានៅយុគសម័យសំរិទ្ធ។ ទោះយ៉ាងណាពួកគេបានព្យាបាល និងទាក់ទងជាមួយអ្នកស្លាប់ តាមរបៀបដែលមិនគួរឲ្យជឿ ចំពោះពួកយើងនាពេលបច្ចុប្បន្ននេះ ៕
ដោយ៖ លី ភីលីព