សេដ្ឋកិច្ច​

ចំណេះដឹង! តើ​អ្វី​ជា​វិ​ញ្ញាប​ន​ប័ត្រ ​សម្គាល់​ម្ចាស់​អគារ ​លំនៅឋាន​សហកម្ម​សិទ្ធិ?

ភ្នំពេញ៖ វិ​ញ្ញាប​ន​ប័ត្រ ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) សំដៅលើ​ការកាន់កាប់​កម្មសិទ្ធិ​ ប្រភេទ​លំនៅ​ដា្ឋ​ន​ខុន​ដូ​មួយ ដែល​ត្រូវបាន​បែង​ចែកគ្នា ដាច់ដោយឡែកៗ ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​អគារ​ខុន​ដូ​តែមួយ ។ ដូច្នេះ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ត្រូវបាន​ធ្វើឡើង ដើម្បី​ធ្វើការ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​ប្រភេទ​ លំនៅឋាន​សហកម្មសិទ្ធិ ដែលមាន​ច្រើន​ជាន់ ជាមួយ​ម្ចាស់​សហកម្មសិទ្ធិ​នៃ​អគារ​នោះ។

គោលការណ៍​នេះ ត្រូវបាន​ប្រើប្រាស់​ដំបូង​ឡើយ នៅក្នុង​រដ្ឋ​ញ៉ូ​សោត​វ៉ែល ប្រទេស​អូស្ត្រាលី ហើយ​ចាប់ផ្តើម​មាន​ប្រជាប្រិយភាព ​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី “សិទ្ធិ​លើ​ការកាន់កាប់​អចលនទ្រព្យ​ របស់​ជន​បរទេស” ដែល​បានចេញ​ជា​ផ្លូវការ ​ក្នុង​ខែឧសភា​ឆ្នាំ២០១០ ។ ច្បាប់​មួយ​នេះ​ត្រូវបាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កំណើន​វិស័យសេដ្ឋកិច្ច ក៏ដូចជា​អនុញ្ញាត​ឲ្យ​ចំណែក​ទីផ្សារ ​ក្នុង​តំបន់​កាន់តែ​មានការ​ប្រកួតប្រជែង ​យ៉ាងច្រើន​ពី​សំណាក់​វិនិយោគិន​នានា។

ត្រលប់​ទៅ​កាលពី​ប៉ុន្មាន ​ឆ្នាំមុន​ជនបរទេស មានការ​លំបាក​យ៉ាងច្រើន ​ក្នុងការ​វិនិយោគ ប៉ុន្តែ​បន្ទាប់ពី​ចេញ​ច្បាប់​ថ្មី​នេះ​មក សំណង់​អគារខ្ពស់ៗជាច្រើន​ចាប់ផ្តើម​រីកដុះដាល​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ អ្នក​អភិវឌ្ឍន៍​គម្រោង ​អចលនទ្រព្យ​ចាត់ទុកថា នេះ​ជា​ឱកាស​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា តាមរយៈ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ។

មុនពេល​មានការ​ចេញ​ច្បាប់​ថ្មី នៃ​ការគ្រប់គ្រង​កម្មសិទ្ធិ​អចលនទ្រព្យ​សម្រាប់​ជនបរទេស វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ (Strata Title) ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​បែងចែក​លក់​ទៅ​ឲ្យ​បុគ្គល​ឯកជន​ផ្សេងទៀត​ទេ ជាមួយនឹង​ប័ណ្ណកម្មសិទ្ធិ​ប្លង់រឹង (Hard Title)។

រហូតដល់​ឆ្នាំ២០១០ ទើប​វិនិយោគិន​បរទេស​មាន​សិទ្ធិ​គ្រប់គ្រង ​អចលនទ្រព្យ​រហូតដល់៧០% ជាមួយ​សហកម្មសិទ្ធិ ហើយ​ជនបរទេស​អាចមាន​សិទ្ធិ​ជា​ម្ចាស់​អចលនទ្រព្យ​បានតែ​អចលនទ្រព្យ​ណាមួយ ដែលមាន​ទីតាំង​ស្ថិតនៅ​ចាប់ពី​ជាន់​ទី១ឡើងទៅ។

ពីមួយ​ជំហាន​ទៅមួយ​ជំហាន​លើសពី​អគារ​លំនៅដ្ឋាន តម្រូវការ​កាន់តែ​ខ្ពស់​ឡើង​ពី​អន្តរជាតិ លើ​បន្ទប់​ការិយាល័យ​ សម្រាប់​ជួល​ក្នុង​ក្រុងភ្នំពេញ ដែល​នឹង​ក្លាយជា​បណ្តុំ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​សមាគម​អាស៊ាន ។ សម្រាប់​វិនិយោគិន​មួយចំនួន​គិតថា ខុន​ដូ​ហាក់បីដូចជា ត្រូវបានធ្វើ​ការផ្គត់ផ្គង់​លើស​ទីផ្សារ ​មាន​ចំនួន​ច្រើនពេក ធ្វើ​ឲ្យ ការទិញ​បន្ទប់​ការិយាល័យ​វា​ហាក់បីដូចជា​ប្រឈមមុខ ​នឹង​ហានិភ័យ ស្របពេល​ទៅនឹង​កំណើន សេដ្ឋកិច្ច​ដ៏​លឿន​ របស់​ប្រទេស​កម្ពុជា​ផងដែរ ៕
ដោយ ៖ propertyarea

Most Popular

To Top