ជប៉ុនត្រូវបានគេស្គាល់ជា ប្រទេសមួយដែលអភិវឌ្ឍ បច្ចេកវិទ្យារហ័សជាង ប្រទេសណាៗទាំងអស់ ក្នុង សកលលោក។ គ្រប់ទីកន្លែង និងមធ្យោបាយ នៃការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅទីនោះមួយផ្នែកធំសុទ្ធសឹង ជំនួយដោយភាពច្នៃប្រឌិត នៃបច្ចេកវិទ្យា។ ខាងក្រោមនេះជាបច្ចេកវិទ្យាសាមញ្ញ ៥បែបនៅជប៉ុន ប៉ុន្តែអាចប្លែក សម្រាប់ប្រទេសដទៃ៖
១.បង្គន់បង្កប់ ភ្លើងបច្ចេកវិទ្យា:
ពិតណាស់បង្គន់នៅទីណា ក៏មាន ប៉ុន្តែសម្រាប់ប្រទេស ជប៉ុនខុសពីគេត្រង់ មានបង្កប់បច្ចេកវិទ្យា Ultra-Tech ជាមួយភ្លើងបំភ្លឺធ្វើ ឲ្យសោភ័ណភាពកាន់តែប្លែក។
២.ឧបករណ៍ បីទារក:
ជារបស់សាមញ្ញតែ ពោរពេញដោយភាព ច្នៃប្រឌិតដោយ ឧបករណ៍ប្រភេទនេះ អាចជួយបីទារករបស់អ្នក ក្នុងរយៈ ពេលខ្លីសោតយ៉ាង ដូចជាអំឡុងពេលអ្នក ត្រូវទៅបង្គន់ ឬ ជាប់រវល់ការងារប្រញាប់ណាមួយ។
៣.បុគ្គលិក ជាមនុស្សយន្ត:
អស់អារម្ភរឿងជួបបញ្ហា បុគ្គលិកមានអាកប្បកិរិយាមិនល្អ ឬ ពិបាកនិយាយគ្នាដោយ មនុស្សយន្តអាច ជំនួសតួនាទីនេះ បាននៅតាមបណ្តាទីតាំង ផ្តល់សេវាកម្មណាមួយជាមួយ ភាពទន់ភ្លន់ និងធ្វេីការយ៉ាងរហ័សបំផុត។
៤.ម៉ាស៊ីនលក់ឆត្រ:
ចៃដន្យជួបភ្លៀងធ្លាក់ ក្នុងប្រទេសជប៉ុនមាន ទីតាំងលក់ឆត្រ សឹងគ្រប់ទីកន្លែងបែបនេះ អ្នកមិនត្រូវបារម្ភអ្វីនោះទេ។
៥.អាវទ្រនាប់ ឆ្លាតវៃ:
ប្រភេទអាវទ្រនាប់ ដ៏ពិសេសនេះ មានមុខងារតាមដាន ចង្វាក់បេះដូងហើយ ចំណុចរសើប គឺប្រសិនអ្នកកំណត់ថា នរណាម្នាក់ជាគូស្នេហ៍ពិតប្រសិន ពួកគេនៅពីមុខអ្នកនោះ វា នឹងដោះសោ ដោយស្វ័យប្រវត្តិ ប៉ុន្តែបើមនុស្សចម្លែកមុខ ចង់ប៉ះពាល់តំបន់ គ្រោះថ្នាក់នោះ នឹងលោតសញ្ញាប្រាប់ ទៅ ប៉ូលិសភ្លាម៕
ប្រភព៖ Sabay