សេដ្ឋកិច្ច​

ចំណេះដឹង!តើរដ្ឋប្រើប្រាស់ មធ្យោបាយអ្វី ខ្លះដើម្បីធ្វើហិរញ្ញប្បទាន ឱនភាពថវិកា?

ភ្នំពេញៈ ឱនភាពថវិកា សំដៅទៅលើការចំណាយលើស ប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកា វានឹងបង្កើតបានជាបំណុលជាតិផងដែរ។

រដ្ឋមានមធ្យោបាយជាច្រើន ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ឱនភាពថវិកា។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស(កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬប្រើមធ្យោ​បាយទាំងពីររួមគ្នា។

ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្ត យកនូវវិធានការមួយចំនួនដូចជា

ទី១ បង្កើនពន្ធៈ ប្រទេសមួយអាចបង្កើន ចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបណ្តាប្រភេទពន្ធថ្មី។ ចំណូលដែលបានកើនឡើងអាចជួយកាត់បន្ថយ ឬលប់បំបាត់ឱនភាពថវិកាបាន។

ទី២ ខ្ចីប្រាក់ពីសាធារណៈជនៈ រដ្ឋអាចខ្ចីប្រាក់ពីបុគ្គល គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត តាមរយៈការបោះផ្សាយមូល បត្ររដ្ឋាភិបាលលក់ឲ្យពួកគេទាំងនោះ។ មូលបត្របោះផ្សាយដោយរដ្ឋាភិបាល រួមមាន ប័ណ្ណរតនាគាររយៈពេលខ្លី(T-bill) ប័ណ្ណរតនាគាររយៈពេលមធ្យម (T-note) និង សញ្ញាប័ណ្ណរតនាគារ((T-bond)។

ទី៣ បោះពុម្ពប្រាក់ថ្មីបន្ថែមៈ ការបោះពុម្ពប្រាក់ថ្មីបន្ថែម នឹងបង្កើនការផ្គត់ផ្គង់ រូបិយវត្ថុ ដែលនាំឲ្យអតិផរណាកើនឡើងផងដែរ។ ដូច្នេះមធ្យោបាយនេះមិនត្រូវ បានគេយកមកប្រើឡើយ លុះត្រាតែគ្មានមធ្យោបាយផ្សេង ពីនេះក្នុងការផ្តល់ ហិរញ្ញប្បទានឱនភាព៕

ដោយ ៖ propertyarea

Most Popular

To Top