ស៊ុយអ៊ែត៖ក្រុមហ៊ុនយក្សចាក់ផ្សាយ តាមអ៊ីនធើណេត Spotify បានអះអាងថា ខ្លួនកំពុងកើនឡើង TWICE លឿនដូច Apple Music ដោយសារការ វិនិយោគផតខាស់ និងអតិថិជនដែលបានបង់ប្រាក់បន្ថែមទៀត ជាមួយអ្នកប្រើប្រាស់សកម្មប្រចាំខែ ២៤៨ លាននាក់នេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
នៅក្នុងលិខិតផ្ញើទៅម្ចាស់ ភាគហ៊ុនរបស់ខ្លួន កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Spotify បាននិយាយថាកំណើន របស់ខ្លួនក៏បានរួមចំណែក ដល់ប្រាក់ ចំណេញដែល មិនបានរំពឹងទុកដែលធ្វើឲ្យភាគហ៊ុន របស់ ក្រុមហ៊ុនកើនឡើង ១២ ភាគរយ។ យើងបន្តមានអារម្មណ៍ល្អអំពី ជំហរប្រកួតប្រជែង របស់យើង នៅក្នុងទីផ្សារ។
ទាក់ទងទៅនឹងក្រុមហ៊ុន Apple ទិន្នន័យដែលអាចរកបាន ជាសាធារណៈបានបង្ហាញថា យើងកំពុងបន្ថែមចំនួនអតិថិជនទ្វេដង ច្រើនជាងពីរដងក្នុងមួយខែតាមដែលពួកគេមាន។ លើសពីនេះ យើងជឿជាក់ថា ការចូលរួមប្រចាំខែរបស់យើង គឺខ្ពស់ជាង ២ ដងហើយសន្ទុះរបស់យើង គឺមានអត្រាពាក់កណ្តាល។
ក្រុមហ៊ុនស៊ុយអ៊ែត ដែល បានយកឈ្នះ Apple Music នៅក្នុងការប្រណាំងដើម្បីគ្របដណ្តប់ការចាក់ តន្ត្រីនៅទូទាំងពិភពលោក បាននិយាយថា ចំនួនអតិថិជនជាវប្រចាំ របស់ខ្លួនបានកើនឡើង ២៦ លាននាក់ ក្នុងឆ្នាំកន្លងមកដល់ ១១៣ លាននាក់ នៅចុងខែកញ្ញា។ យោងតាម ក្រុមហ៊ុនបានឲ្យដឹងថា ក្នុងចំណោមក ត្តាសំខាន់ៗដែលនៅពីក្រោយ ការលូតលាស់ របស់វា គឺការកើនឡើងដ៏ធំមួយ នៅក្នុងចំនួនអ្នកប្រើប្រាស់ ស្តាប់ផតខាស់៕