សុខភាព និង ផ្លូវភេទ

ងាយៗ! ចង់កម្ចាត់រោមមិនពិបាកឡើយ កុំរំលងអត្ថបទនេះ

ការដុះរោមច្រើនពេកលើខ្លួន ដៃជើង ក្លៀក និងមុខអាចបង្កជាបញ្ហាគួរឱ្យរំខានបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្មាននរណាម្នាក់ដែលមិនចង់បានស្បែករលោងស្អាតឡើយ ជាពិសេសត្រង់មាត់ ដៃជើង និងក្រោមក្លៀក។ ដូច្នេះហើយទើបភាគច្រើននៃពួកយើងព្យាយាមរកវិធីដើម្បីកម្ចាត់រោមទាំងនោះ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយកម្ចាត់រោមឆាប់រហ័សដោយមិនចំណាយប្រាក់អស់ច្រើន ៖

១. រមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅរមៀតជាមួយទឹកដោះគោស្រស់ ឬទឹកធម្មតារហូតក្លាយជាល្បាយខាប់ៗ រួចលាបលើរោមដែលចង់កម្ចាត់ ហើយទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

២. ស្ករស ក្រូចឆ្មារ និងទឹកឃ្មុំ
រូបបមន្តនេះជួយកម្ចាត់រោមបានរហូតដល់ទៅ ៤ សប្តាហ៍។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ១ ពែង ជាមួយ ទឹកឃ្មុំ ៤ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ សឹមដាក់កម្ដៅសម្រាប់រយៈពេល ២ នាទី។ បន្ទាប់មកកូរឱ្យសព្វម្ដងទៀតសម្រាប់រយៈពេល ២០ ទៅ ៣០ វិនាទី។ ទុកឱ្យចុះត្រជាក់ សឹមលាបល្បាយលើរោម និងទុកចោលសម្រាប់រយៈពេល ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៣. ម៉ាសធ្វើពីស៊ុត
អ្វីដែលអ្នកត្រូវធ្វើ​ គឺលាយម្ស៉ៅពោតជាមួយស្ករស និងផ្នែកពណ៌សនៃស៊ុតរហូតក្លាយជាល្បាយខាប់ៗ។ លាបល្បាយត្រង់កន្លែងដែលចង់កម្ចាត់រោម ហើយទុកចោលរហូតដល់ស្ងួត សឹមបកចេញថ្នមៗជាការស្រេច៕ប្រភព៖health

Most Popular

To Top