បច្ចេកវិទ្យា

ក្រុមហ៊ុនផលិត​ ៖ រថយន្តកូនកាត់ អាចប្រើប្រេងឥន្ធនៈ ច្រើនជាងសាំង៤ដង ធ្វើឲ្យម្ចាស់រថយន្តចំណាយ ប្រាក់៤៦២ ផោន ក្នុងមួយឆ្នាំ

យោងតាមការបានព្រមាន ជាផ្លូវការមួយថា យន្តអគ្គិសនីកូនកាត់ អាចប្រើប្រាស់ ប្រេងឥន្ធនៈ ច្រើនជាង៤ ដង តាមការកំណត់ របស់ក្រុមហ៊ុនផលិត ដែលធ្វើឲ្យម្ចាស់រថយន្ត ចំណាយទឹកប្រាក់ ជាមធ្យម ៤៦២ ផោនក្នុងមួយឆ្នាំច្រើនជាងការរំពឹងទុក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកឃ្លាំមើលអ្នកប្រើប្រាស់ បានសាកល្បងម៉ូដែល កូនកាត់ដ៏មានប្រជាប្រិយភាព ចំនួន២២ម៉ូដែល ដោយអាចបើកបរ ក្នុងរយៈចម្ងាយជាង ៦២ ម៉ាយល៍ (១០០ គីឡូម៉ែត្រ) ហើយបានរកឃើញថា រថយន្តទាំងអស់នោះត្រូវបានផ្សព្វផ្សាយ ជាមួយនឹងតួលេខប្រសិទ្ធភាពឥន្ធនៈ មិនប្រាកដប្រជា។ ជាមធ្យមរថយន្តកូនកាត់ ត្រូវបានគេរកឃើញថា មានថាមពលតិចជាង៦១ភាគរយ ដែលបានសន្យា ។

ព្រឹត្តិការណ៍អាក្រក់បំផុត គឺ BMW X5 មានប្រសិទ្ធិភាពតិចជាងការអះអាង ហើយ៧២ភាគរយ អាចធ្វើឲ្យម្ចាស់វាចំណាយ រហូតដល់ ៦៦៩ ផោនច្រើនជាងរាល់ឆ្នាំ ក្នុងការចំណាយប្រេង ។ ទន្ទឹមនឹងនេះដែររថយន្តToyota Prius នៅសេសសល់ ជាងគេនៅតែមាន ៣៩ ភាគរយទាបជាង ចំណាត់ថ្នាក់ប្រេងឥន្ធនៈផ្លូវការរបស់ខ្លួន ហើយអាចចំណាយរហូតដល់ ១៧១ ផោនទៀត ដើម្បីដំណើរការជារៀងរាល់ឆ្នាំ។

ពួកគេបាននិយាយថា ការសាកល្បងរបស់ពួកគេ គឺតឹងរឹងជាងការធ្វើតេស្តិ៍ជាផ្លូវការ ពីព្រោះពួកគេតំណាង ឲ្យស្ថានភាពបើកបរនៅលើពិភពលោក។ របាយការណ៍នាពេលថ្មីៗនេះពី Greenpeace and Transport & Environment បានហៅរ ថយន្តកូនកាត់ថា ជា “ចចកពាក់រោមចៀម” ព្រោះវាបញ្ចេញកាបូនឌីអុកស៊ីត ២,៥ ដង ក្នុងភាពជាក់ស្តែង ជាងការធ្វើតេស្តិ៍ ៕

Most Popular

To Top