បច្ចេកវិទ្យា

ហ្វូស៊ីលដ៏ល្បីល្បាញ របស់បុព្វបុរសមនុស្សលោកមានជើងតូច សិក្សាលម្អិតពីទិដ្ឋភាពថ្មីៗ នៃជីវិតបុរេប្រវត្តិរបស់នាង

អាហ្វ្រិកខាងត្បូង៖ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគកាំរស្មី X ថ្មីនៃលលាដ៍ក្បាលរបស់នាង បានបង្ហាញថា ដូនតាជើងតូចរបស់យើង សភាពចាស់ណាស់ នៅពេលនាងស្លាប់កាលពី ៣,៦៧ លានឆ្នាំមុន ដោយសារជំងឺ ឬកង្វះអាហារូបត្ថម្ភកាលនៅក្មេង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

បានរកឃើញនៅអាហ្វ្រិកខាងត្បូង នៅពាក់កណ្តាលទសវត្សរ៍ទី ៩០ លលាដ៍ក្បាលរបស់នាង ត្រូវបានគេវិភាគនៅ Oxfordshire ជាមួយនឹងរូបភាពកាំរស្មីអ៊ិច មានគុណភាពបង្ហាញខ្ពស់។ វាបានបង្ហាញថា ជើងតូចរស់នៅ ៣,៦៧ លានឆ្នាំមុនបានស្លាប់ ដូចជាស្ត្រីចំណាស់ម្នាក់ ហើយបានរងការលំបាក២ដង ក្នុងវ័យកុមារបណ្តាលមកពីជំងឺ ឬកង្វះអាហារូបត្ថម្ភ។

ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រកាសនៅថ្ងៃនេះថា ពួកគេបានប្រើកន្លែងបញ្ចូលថាមពលជាតិ របស់ចក្រភពអង់គ្លេសឈ្មោះ Diamond Light Source និងបានស្កេនរកមើលរូបសំណាកតូចៗ របស់ប្រអប់ជើងតូច ជាផ្នែកខាងលើនៃឆ្អឹងទ្រូងរបស់នាង និងថ្គាមក្រោមរបស់នាង។

អ្នកស្រាវជ្រាវទទួលបានការយល់ដឹង មិនត្រឹមតែពីជីវសាស្ត្រ នៃសត្វតឿជើងតូចទេ ប៉ុន្តែថែមទាំងការលំបាក ដែលបុគ្គលនេះ បានជួបប្រទះក្នុងជីវិតរបស់នាង។

ប្រភេទសត្វរបស់ជើងតូច គឺ Australopithecus prometheus បានលាយបញ្ចូលគ្នា រវាងលក្ខណៈដូចមនុស្ស ហើយត្រូវបានគេចាត់ទុកថា ជាបុព្វបុរសផ្ទាល់របស់មនុស្ស។ សាកលវិទ្យាល័យ Witwatersrand paleoanthropologist លោក Ron Clarke បានរកឃើញហ្វូស៊ីលនៅឆ្នាំ ១៩៩០ នៅរូងភ្នំ Sterkfontein ភាគពាយ័ព្យនៃ Johannesburg ៕ ដោយ៖លី ភីលីព

Most Popular

To Top