ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រាប់ទៅអាមេរិកថា កុំប្រលែងជាមួយភ្លើង ជុំវិញការដាក់ទណ្ឌកម្មថ្មី

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានទទូចដល់រដ្ឋបាលសហរដ្ឋអាមេរិក កុំឲ្យលេងសើចបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់ ការបំពុលលើអ្នករិះគន់ វិមានក្រឹមឡាំង គឺលោក Alexei Navalny ។

នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត ក្រសួងការបរទេស បានហៅទណ្ឌកម្មសហរដ្ឋអាមេរិកថាជា“ ការវាយប្រហារប្រឆាំងអរិភាពរុស្ស៊ី” ក្រោមលេសមិនសមហេតុផល។

ប្រភពព័ត៌មានបានឲ្យដឹងថា “ជាប់ទាក់ទងនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួនសេតវិមាន កំពុងព្យាយាម បណ្ដុះរូបភាពសត្រូវខាងក្រៅ យើងបានអត្ថាធិប្បាយម្តងហើយម្តងទៀត លើគោលនយោបាយអាមេរិកនេះ ដែលមិនមានហេតុផល និងអត្ថន័យហើយរឹតតែធ្វើឱ្យ ទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅ ៗ ” ។

ក្រសួងបានឲ្យដឹងទៀតថា ប្រទេសរុស្ស៊ី នឹងសងសឹក ដោយឈរលើគោលការណ៍បដិភាព និងបន្តការពារ ផលប្រយោជន៍ជាតិរបស់ខ្លួន ហើយបានស្នើឱ្យសហរដ្ឋអាមេរិក គោរពកាតព្វកិច្ចរបស់ខ្លួន និងបំផ្លាញអាវុធគីមី ដែលរុស្ស៊ីមិនមានចាប់តាំងពីឆ្នាំ២០១៧ ។

សហរដ្ឋអាមេរិក ត្រូវបានដកហូតសិទ្ធិខាងសីលធម៌ ក្នុងការបង្រៀនអ្នកដទៃ ពីព្រោះវាជាការរំលោភបំពានជាសេរី នៃសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិ ក្នុងវិស័យត្រួតពិនិត្យអាវុធ និងការមិនរីកសាយអាវុធ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top