បច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ប្រារព្ធពិធីអបអរសាទរ ខួបកំណើតគម្រប់ ៦៦ ឆ្នាំសម្រាប់លោក Steve Jobs

អាមេរិក៖ នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple លោក Tim Cook បានជូនពរដល់លោក Steve Jobs នៅថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំលើTweetថា អបអរសាទរសហស្ថាបនិកបច្ចេកវិទ្យា បាននាំយើងរួមគ្នា ឈានជើងចូលបច្ចេកវិទ្យា ដោយគ្មានដែនកំណត់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក Cook បានចែករម្លែកសារតាម tweet ជូនពរដល់សហស្ថាបនិក នៅថ្ងៃខួបកំណើតដ៏រីករាយ រួមជាមួយនឹងការអបអរបច្ចេកវិទ្យា របស់លោក Jobs បាននាំយើងរួមគ្នា ដោយគ្មានព្រំដែន ក្នុងអំឡុងពេលមួយឆ្នាំ ដែលមនុស្សជាច្រើន ត្រូវបានគេបិទទ្វារ ដោយសារតែជំងឺរាតត្បាត។

លោក Cook បានសរសេរក្នុងសារ tweet ជាមួយរូបភាពសខ្មៅរបស់លោក Jobs ដោយញញឹមថា “នោះគឺជាការបញ្ជាក់ពីជីវិតរបស់ Steve និងកេរ្តិ៍ដំណែល ដែលលោកបានបន្សល់ទុក នៅតែបន្តជំរុញខ្ញុំរាល់ថ្ងៃ”។

លោក Jobs ជាសហស្ថាបនិកក្រុមហ៊ុន Apple ជាមួយ Steve Wozniak និង Ronald Wayne ក្នុងឆ្នាំ ១៩៧៦ បានទទួលមរណភាព នៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១១ ក្នុងអាយុ ៥៦ ឆ្នាំបន្ទាប់ពីមានជម្លោះមហារីក។ obs រួមជាមួយ Wozniak និង Wayne បានបង្កើតក្រុមហ៊ុន Apple នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៧៦ ហើយពួកគេដើមឡើយ លក់ឧបករណ៍កុំព្យូទ័រ បន្ទាប់មកពួកគេសម្រេចចិត្ត បញ្ចេញផលិតផលដំបូង គេហៅថា Apple I ។ ពីទីនោះក្រុមនេះ បានបង្កើតកុំព្យួទ័រផ្សេងទៀត ដែលនីមួយៗមានភាពជឿនលឿន ជាងជំនាន់មុនៗហើយនៅឆ្នាំ ១៩៨៤ ពួកគេបានណែនាំ Macintosh។

កាលឆ្នាំ ១៩៩៨ លោក Cook បានចូលរួមជាមួយក្រុមហ៊ុន Apple បន្ទាប់ពីលោក Jobs បានអញ្ជើញឲ្យកាន់តួនាទី ជាអនុប្រធានជាន់ខ្ពស់ នៃប្រតិបត្តិការទូទាំងពិភពលោក នៅពេលក្រុមហ៊ុនឈានដល់ភាពក្ស័យធន។ ហើយក៏បញ្ចុះបញ្ចូលCook ឲ្យបង្កើតក្តារបន្ទះ “board” លោកJobs បានប្រាប់លោក អំពីផលិតផលថ្មីមួយដ៏ប្រាកដថា វានឹងធ្វើឲ្យល្បីល្បាញពេញពិភព កុំព្យូរទ័រដែលជានិមិត្តសញ្ញាថា “iMac G3”៕ ដោយ៖លី ភីលីព

Most Popular

To Top