បច្ចេកវិទ្យា

​អ្នក​វិទ្យាសាស្រ្ត​ អាមេរិច​ភ្ជាប់​ខួរក្បាល​មនុស្ស ​តាម​ ​Wireless ​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ ​លើក​ដំបូង​បង្អស់

​ក្រុម​អ្នក​វិទ្យាសាស្ត្រ ​សញ្ជាតិ​អាមេរិច​ ​បាន​ចុះ​ផ្សាយ​ស្នាដៃ​ថ្មី​ របស់​ខ្លួន​ឲ្យ​ពិភពលោក​បាន​ដឹង​អំពី​ ​វិធីសាស្រ្ត​ភ្ជាប់​ខួរក្បាល ​មនុស្ស​តាម​រយៈ​ ​Wireless ​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​ មិន​ប្រើ​ខ្សែ​ភ្ជាប់​អ្វី​ទាំង​អស់ជា ​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​វេជ្ជសាស្ត្រ​ សម័យ​ទំនើប​ ។

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​នោះ​មាន​ឈ្មោះ​ថា BrainGate ​បាន​រៀប​រាប់​ក្នុង​សំណេរ​ របស់​ខ្លួន​ដូច្នេះ​ថា​ ពួកគេ​បាន​ឲ្យ​​បេក្ខជន​ស្ម័គ្រ​ចិត្ត​២រូប​ភេទ ​ប្រុស​ម្នាក់​អាយុ ៣៥ ​ឆ្នាំ​​និង​ម្នាក់​ទៀត​អាយុ ៦៣ ឆ្នាំ​​ក្នុង​នោះ​អ្នក​ដែល​គេ​រំលេច​​ឲ្យ​ ដឹង​មាន​ឈ្មោះ​ថា ​​លោក John Simeral ​អាយុ ៦៣​ឆ្នាំ​ ។

​​អំឡុង​ពេល​ធ្វើ​តេស្ត​នោះ​បេក្ខជន​ទាំង​ពីរ​សុទ្ធ ​តែ​អាច​មាន​​ភ្ជាប់​ឧបករណ៍​នោះ​ហើយ​មាន លទ្ធភាព​បញ្ជា​ការ ​វាយ​អត្ថបទ​ ​និង​​បញ្ជា​តម្រង់​និង​ចុច​មុខងារ​ផ្សេងៗ​លើ​ប្រព័ន្ធ (piont and click accuracy)​ ហើយ​ថែម​ទាំង​​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​ខាង​លើ ​នេះ​ដល់​ទៅ ១​ថ្ងៃ​ពេញ​នៅ​ផ្ទះ។ បន្ទាប់​មក​​​ក្រោយ​បញ្ចប់​ការ​សាកល្បង​ ​Brains signals ​​ត្រូវ​ប្រមូល​ផ្តុំ​ជា​របាយការណ៍​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​។ ​​អាច​និយាយ​បាន​ថា ​វិធីសាស្រ្ត​នេះ​ ​ជា​បច្ចេកទេស​ថ្មី​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។​

លោក John Simeral
​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​កន្លង​មក​មាន​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​ប្រទេស​ដូច​ជា​ ​អូស្ត្រាលី, ជប៉ុន ​និង​សហរដ្ឋ​អាមេរិក​ ​សុទ្ធ​តែ​សិក្សា​ស្រាវជ្រាវ​លើ​ប្រធាន​បទ​ភ្ជាប់​ ​ខួរក្បាល​មនុស្ស​ទៅ​កុំព្យូទ័រ ​ដោយ​ប្រើ​ខ្សែ​​និង​ពិសោធន៍​លើ​សត្វ​ស្វា ក្នុង​គោលបំណង​រក​វិធីសាស្រ្ត​វរជ្ជសាស្រ្ត​ព្យាបាល​ឆាប់​រហ័សដូច​ជា​ ជំងឺ​មហារីក ​ជាដើម។​

​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង ​គម្រោង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ BrainGate ​ខាង​លើ​ ​អាច​សម្រេច​ស្នាដៃ​បាន​ បន្ទាប់​ពី​ការ​ប្រកាស​ក្ដែងៗ​របស់​​ក្រុមហ៊ុន​ ​Neuralink ​ដែល​មាន​លោក Elon Musk ​ជា​នាយកប្រតិបត្តិ​មួយ​រូប​ដែរ​ ​បាន​ប្រកាស​ពិសោធន៍​ជោគ​ជ័យ​លើ​សត្វ​ស្វា​ ​ដោយ​ឲ្យ​វា​ប្រើ​ខួរក្បាល​បញ្ជា​លេង​វីដេអូ​ហ្គេម​វាយ​កូន​ប៉ុង​​លើ​អេក្រង់​កាល​ពី​ ២ ​ខែ​មុន ក៏​ប៉ុន្តែ​ពួកគេ​មិន​ទាន់​ជោគជ័យ​លើ​ការ​តេស្ត​មនុស្ស​នៅ​ឡើយ​នោះ​ទេ។​

Neuralink ​គឺ​ជា​ក្រុមហ៊ុន​ start-up ​ដែល​សិក្សា​លំអិត​ពីបន្ទះឈីប​ដាក់​ក្នុង​ខួរ​ក្បាល​​ឬ​ហៅ​ថា​ brain chip ៕

Most Popular

To Top