បច្ចេកវិទ្យា

កម្មករជំរុញ ឲ្យមេក្រុមហ៊ុន Alphabet របស់ Google មានការលំបាក លើការយាយីផ្លូវភេទ

សេនហ្វ្រេនស៊ីស្កូ៖លិខិតអំពាវនាវ ឲ្យមេក្រុមហ៊ុន Alphabet របស់ក្រុមហ៊ុន Google ជួយការពារមនុស្សកាន់តែប្រសើរឡើង ដែលរាយការណ៍អំពីការយាយីផ្លូវភេទ លើការងារត្រូវបានចុះហត្ថលេខាដោយកម្មករជាង ១.០០០ នាក់ភ្លាមៗ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណេតយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

លិខិតចំហរអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មានគំរូនៃការការពារ ឬផ្តល់រង្វាន់ដល់អ្នកដែលទទួលខុសត្រូវចំពោះការយាយីផ្លូវភេទ ខណៈទុកឲ្យជនរងគ្រោះរង ទុក្ខនៅកន្លែងធ្វើការ។ អត្ថបទនិយាយថា “Alphabetមិនបានផ្តល់នូវបរិយាកាសសុវត្ថិភាព សម្រាប់អ្នកដែលប្រឈមនឹងការយាយីនៅកន្លែងធ្វើការទេ” សូម្បីតែនៅពេលពួកគេបញ្ជាក់ ពីការយាយីក៏ដោយ កគ្មានសកម្មភាពណាមួយធ្វើឲ្យអ្នកយកព័ត៌មាន មានសុវត្ថិភាពនោះទេ។

លិខិតនោះបានទាមទារថា អ្នកណាម្នាក់ត្រូវបាន គេរកឃើញថា បានធ្វើទុក្ខបុកម្នេញសហសេវិកគួរតែត្រូវបានរារាំងពីតួនាទីជាអ្នកដឹកនាំ ហើយត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរក្រុមនៅឆ្ងាយពីជនរងគ្រោះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បាននិយាយថា យើងដឹងយ៉ាងច្បាស់ពីសារសំខាន់នៃបញ្ហានេះ ។ យើងធ្វើការគាំទ្រ និងការពារប្រជាជនដែលរាយការណ៍អំពីការព្រួយបារម្ភស៊ើបអង្កេតយ៉ាងហ្មត់ចត់នូវរាល់ការទាមទារ និងចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងនឹងការចោទប្រកាន់ដែលមានភស្តុតាង។

អត្តបទមួយបានចេញផ្សាយកាលពីថ្ងៃសុក្រនៅលើគេហទំព័រNew York Timesថា អតីតវិស្វករGoogle កញ្ញា Emi Nietfeld បាននិយាយថា មិត្តរួមការងាររបស់នាងត្រូវបានទុកឲ្យអង្គុយនៅតុក្បែរនាងនៅក្នុងការិយាល័យ ទោះបីជានាងទោះបីនាងប្តឹងតវ៉ាក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top