ជ័យជំនះយប់មិញរបស់Real Madridទៅលើក្រុមខ្លាំង AT Madrid មានន័យថាខ្លួនអាចបន្តរក្សាតំណែងលេខ១នៅកំពូលតារាងបានដដែលពីលើក្រុម Barcelona ដែលមានពិន្ទុតាមប្រកៀកប្រកិតគ្នាតែ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការប្រកួតលីគទាំង ៦ប្រកួតកន្លងមកនេះ។ កីឡាករ Rodrygo អាចរកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ ហើយបន្តលេងដល់នាទីទី៣៦ទើបកីឡាករ Valverde អាចរកបានមួយគ្រាប់ទៀតបញ្ចប់ការប្រកួតតង់ទី១។ ការប្រកួតតង់ទី២បានអូសបន្លាយ រហូតដល់នាទីទី៨៣ទើបក្រុមម្ចាស់ផ្ទះ AT Madrid អាចតាមរកពីក្រោយបានមួយគ្រាប់វិញដោយកីឡាករ Mario Hermoso ។...
The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកាំភ្លើងធំ Arsenal ស្ថិតនៅក្រោមការដឹកនាំរបស់លោក Mikel Arteta កំពុងបន្តស្វែងរកលទ្ធភាព ក្នុងការពង្រឹងសមត្ថភាពរបស់ក្រុមបន្ថែមទៀត ទោះបីជាបើករដូវកាលកន្លងមកនេះទទួលបានចំណាត់ថ្នាក់ និងជ័យជំនះល្អជាបន្តបន្ទាប់ក្តី។ ប្រភពដដែលបានសរសេរទៀតថាកីឡាករ Manuel Locatelli ពេលនេះកំពុងស្ថិតនៅក្នុងក្រសែភ្នែក របស់ក្លឹបខណៈដែលកីឡាករវ័យ២៤ឆ្នាំរូបនេះកន្លងមកក៏ធ្លាប់មានដំណឹងថា មានទំនាក់ទំនងជាមួយនឹងក្លឹបជាច្រើនដងមកហើយទោះបីជា Juventus ធ្លាប់បានបញ្ជាក់ហើយដែរថា នឹងមិនលក់កីឡាកររូបនេះជាដាច់ខាត។ គួរឲ្យដឹងដែរថាបច្ចុប្បន្នកាំភ្លើងធំ...
ភ្នំពេញ៖ កីឡាករ វ៉ាន់ វឿន និងកីឡាករ ឈុត សេរីវ៉ាន់ថងរកបាន៣ពិន្ទុដូចគ្នា នាថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម ដើម្បីស្វែងកីឡាករគុនខ្មែរឆ្នើម ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់នៅស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ ឳកាសបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់...
ភ្នំពេញ៖សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានប្រារពកម្មវិធីខួបកំណើតការ៉ាតេលោកគ្រូ ឡាច ចន្ទ័សុវណ្ណ និងប្រគល់សញ្ញាបត្រថ្នាក់ដាន់ដល់សិស្សជំនាន់ទី ២០និងទី២១ របស់សម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជានៅក្លិបសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។ លោកលោកគ្រូ ឡាចច័ន្ទរិទ្ធី ប្រធានសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃនេះសម្ពន័អ្នកស្រឡាញ់ការ៉ាតេកម្ពុជារៀបចំកម្មវិធីចំនួន២គឺទី១ខួបកំណើតការ៉ាតេ ថ្ងៃទី២០ កញ្ញា ១៩៨៣ ថ្ងៃទី២០ កញ្ញា ២០២២ជាខួប៣៩ ឆ្នាំ នៃថ្ងៃកំណើតសមាគមកីឡាការ៉ាតេ លោកគ្រូ...
ភ្នំពេញ៖ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀង ដេីម្បីអបអរសាទរ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ ទទួលបានជោគជ័យជាអនេក។ ...
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា មហាសេដ្ឋីដែលជាម្ចាស់ក្រុមហ៊ុន Patagonia បានប្រគល់អាជីវកម្មរបស់លោក ដើម្បីជួយផ្នែកបរិស្ថាន និងមិនរកប្រាក់ចំណេញ។ ក្រុមហ៊ុននឹងបន្តផលិតសម្លៀកបំពាក់ក្រៅ សម្ភារៈបោះជំរុំ និងទំនិញផ្សេងទៀត ប៉ុន្តែឥឡូវនេះប្រាក់ចំណេញទាំងអស់ នឹងទៅឲ្យអង្គការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។ លោក Yvon Chouinard ស្ថាបនិកក្រុមហ៊ុន និងជាមហាសេដ្ឋីដែលស្ទាក់ស្ទើរ បាននិយាយនៅពេលប្រកាសការសម្រេចចិត្តថា ខ្ញុំមិនដែលចង់ក្លាយជាអ្នកជំនួញទេ។ ខ្ញុំចាប់ផ្តើមជាសិប្បករ...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន កំពុងពិចារណាសាងសង់ជំរកជម្លៀស សម្រាប់អ្នករស់នៅ លើកោះដាច់ស្រយាលមួយ នៅអូគីណាវ៉ា ក្នុងករណីមានឧប្បត្តិហេតុយោធា នៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេស ឬតៃវ៉ាន់។ តម្រូវការសម្រាប់ឧបករណ៍បែបនេះកើតឡើង នៅពេលដែលកងកម្លាំងស្វ័យការពារ របស់ប្រទេសជប៉ុន បាននិងកំពុងពង្រីកទំហំនៃការដាក់ពង្រាយ នៅលើកោះដាច់ស្រយាល នៃខេត្តភាគខាងត្បូងដោយកោះ Yonaguni ស្ថិតនៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីតៃវ៉ាន់...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាក់ពីការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការទប់ទល់នឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ចំពេលមានវិបត្តិអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសយូបេគីស្ថាន ដែលជាកិច្ចពិភាក្សាទល់មុខគ្នា ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈ លោក...
ស្វីស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា UEFA បានដាក់ការចោទប្រកាន់ ផ្នែកវិន័យមួយចំនួនប្រឆាំងនឹង Marseille និង Eintracht Frankfurt បន្ទាប់ពីមានភាពច្របូកច្របល់ ក្នុងការប្រកួត Champions League របស់ពួកគេ រួមទាំងអ្នកគាំទ្រក្លិបអាឡឺម៉ង់ ធ្វើពាក្យគោរពរបស់ Nazi ។ Frankfurt ត្រូវបានចោទប្រកាន់ពីបទល្មើស ចំនួន៤រួមទាំងអាកប្បកិរិយា...