កីឡា

Nice ចាប់អារម្មណ៍ អតីតគ្រូបង្វឹករបស់ក្លឹប PSG លោក Pochettino

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបនៅលីគកំពូលបារាំង Nice កំពុងបង្កើតក្តីសង្ឃឹមថា នឹងអាចទាក់ទងចរចានាំយកគ្រូបង្វឹកលោក Mauricio Pochettino មករួមក្លឹបបាននាពេលខាងមុខនេះ។

អតីតគ្រូបង្វឹករបស់ក្លឹប PSG ជនជាតិអាហ្សង់ទីនរូបនេះ គឺជាបេក្ខភាពដ៏សាកសមបំផុត សម្រាប់មកជំនួសតំណែងរបស់គ្រូបង្វឹកបច្ចុប្បន្នលោក Lucien Favre ដែលកំពុងជួបបញ្ហាតំណែងដោយសារតែ ការប្រកួត៨ប្រកួតចុងក្រោយក្នុងលីគ Nice ទទួលបានជ័យជំនះតែ២ប្រកួតប៉ុណ្ណោះ។

The Goal ជឿជាក់ថា Nice គឺបានត្រៀមខ្លួនរួចទៅហើយ ក្នុងការជួបចរចាជាមួយនឹងគ្រូបង្វឹកលោក Pochettino រូបនេះបូករួមទាំងការទាមទារផ្នែកហិរញ្ញវត្ថុរបស់គាត់ផងដែរ ប៉ុន្តែជឿជាក់ថា គ្រូបង្វឹករូបនេះ ដូចជាមិនសូវមានបំណង ចង់វិលត្រឡប់មកលីគប្រទេសបារាំងនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top