បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារដែនដី របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាមកដល់ពេលនេះជនភៀសខ្លួន ដោយសារតែជម្លោះធ្ងន់ធ្ងររវាងអ៊ុយក្រែន ជាពិសេសគិតត្រឹមតំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូងប៉ុណ្ណោះមានការកើនឡើង ទៅដល់៧៣០០០នាក់មកហើយ។ ក្រសួងដដែលបានបញ្ជាក់ទៀតថា ជាពិសេសក្នុងរយៈពេលមួយខែចុងក្រោយនេះ នៅក្នុងតំបន់ភាគខាងកើត Donetsk ពលរដ្ឋស៊ីវិល ដែលបានធ្វើការភៀសខ្លួនមានចំនួនដល់ទៅ១៦០០០នាក់ហើយក្រៅពីនោះ ប្រមាណជា៥០០០០នាក់បានភៀសខ្លួន ចេញពីតំបន់ដែលកាន់កាប់ដោយរុស្សីដូចជា Kherson និង Zaporizhzhia ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ គួរឲ្យដឹងដែរថាប្រទេសអ៊ុយក្រែន បានប្រកាសឲ្យមានការភៀសខ្លួន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៏ជលយានខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទៅប្រគល់ផ្ទះមួយខ្នង ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ផ្ទាល់ ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្រកបរបរធ្វើការរោងចក្រ ដើម្បីរកលុយចិញ្ចឹមគ្រួសារ រស់នៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងពេល អញ្ជើញទៅប្រគល់ផ្ទះថ្មី ជូនពលរដ្ឋក្រីក្រមួយគ្រួសារនេះ លោកឧកញ៉ា ក៏បាននាំយកអំណោយ មានដូចជា ម៉ូតូថ្មីមួយគ្រឿង គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ១លានរៀល មកឧបត្ថម្ភជូនបន្ថែមផងដែរ សំរាប់ដោះស្រាយជីវភាពបន្ត។ លោកឧកញ៉ាមានប្រសាសន៍ថា ផ្ទះនេះមានទំហំ៦ម៉ែត្រគុណនឹង១០ម៉ែត្រ នៅពីក្រោយផ្ទះនេះមានបន្ទប់ទឹក ប្រគល់ជូនពលរដ្ឋក្រីក្រមួយគ្រួសារ ប្តីឈ្មោះ ត្រេន រុំ និងប្រពន្ធឈ្មោះ គង់ ផាត រស់នៅជាមួយកូនៗ និងម្តាយចាស់ជរា ជាគ្រួសារទីទ័លក្រ ជួបការលំបាក ហើយក្នុងនោះដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើរទៅធ្វើការប្រចាំថ្ងៃរបស់គ្រួសារខាងលើ ទើបលោកឧកញ៉ា បានផ្តល់នូវម៉ូតូថ្មីមួយគ្រឿងទៀត សំរាប់ឲ្យជិះទៅធ្វើការផង និងឆ្លៀតរត់ឌុបផង ដើម្បីបានដោះស្រាយជីវភាព ឲ្យល្អបន្ថែមទៀត។ ក្នុងនាមបានអជ្ញាធរ ឃុំទឹកថ្លា រួមនិងគ្រួសាររបស់ លោក រេន រុំ ផ្ទាល់ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច ហើយការជួយរបស់លោកឧកញ៉ា ពេលនេះ បង្ហាញពីកាយវិការមនុស្សធម៌ ដោយសុទ្ធចិត្ត ដើម្បីអោយគ្រួសារនេះរស់នៅសមរម្យ ជំនួសផ្ទះខ្ទមចាស់ទ្រុឌទ្រោមកន្លងមក៕
ភ្នំពេញ៖ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំ បានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់ នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងដែលតាំងដោយអក្សរ ‘A’ ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីត្រូវបានគេ ប្រទះឃើញតារាសម្តែងរូបនេះដើរសកម្មភាពយ៉ាងចម្លែក នៅទីសាធារណៈនៅទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ២ រសៀល។ នៅថ្ងៃទី ១០ ខែកញ្ញា តារាសម្តែងក្នុងវ័យ ៤០ ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅ Nonhyeondong, Gangnam ក្នុងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល...
បរទេស៖ មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅក្នុងទឹកចេញពីកោះ South នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសៅរ៍ ដោយមាន “ការចង្អុលបង្ហាញ” ទូកដែលក្រឡាប់នោះគឺបានបុកជាមួយត្រីបាឡែន។ យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទូកដែលមានមនុស្ស ១១នាក់នៅលើទូកនោះភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់ក្នុងទឹកភ្លាមៗបន្ទាប់ពីម៉ោង ១០ព្រឹកនៅឯ...
អាមេរិក៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងខាតបង់ទឹកប្រាក់រហូតដល់ ១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើនាយកដ្ឋានយុត្តិធម៌បង្ខំឲ្យក្រុមហ៊ុន Google បញ្ឈប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនទៅជាម៉ាស៊ីនស្វែងរកលំនាំដើមនៅលើ iPhone ទាំងអស់ ខណៈដែលនិយតករចោទសួរពីភាពស្របច្បាប់នៃការរៀបចំរយៈពេលយូរ។ គ្រប់ពេលអ្នកប្រើប្រាស់ iPhone បើកកម្មវិធីរុករកតាមអ៊ីនធើណេតដើម្បីបញ្ចូលសំណួរស្វែងរក វាតែងតែកំណត់លំនាំដើមទៅ Google ទោះបីជានរណាម្នាក់អាចផ្លាស់ប្តូរការកំណត់នេះក៏ដោយ ក៏ស្ទើរតែគ្មាននរណាម្នាក់ធ្វើដែរ បណ្តាលឲ្យមានការចរាចរយ៉ាងច្រើនលើប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបាននិយាយថា Starship Serial Number 24 (SN24) របស់ SpaceX បានចាប់ផ្តើមចេញប្រតិបត្តិការយ៉ាងខ្លាំងក្លា បន្ទាប់ពីវាបានធ្វើតេស្តិ៍ភ្លើងឋិតិវន្ត រយៈពេល៨ វិនាទីដោយបានបញ្ចេញកម្លាំងរុញច្រាន លើសពី ១,000 តោន ហើយទំនងជារលាយបេតុង នៅក្រោមគ្រាប់រ៉ុក្កែត។ ផ្លុំចំហេះត្រូវបានបាញ់បង្ហោះនៅចម្ងាយជាង ៣00 ហ្វីតពីគ្រាប់រ៉ុក្កែតដើម្បីការពារនៅជុំវិញ...
ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា រួមដំណើរជាមួយលោកបណ្ឌិត ដួង ហេង អនុប្រធានទី១ សហព័ន្ធ និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ លោក...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅបំពេញទស្សនកិច្ចទាំងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងទីក្រុងគៀវប្រទេសអ៊ុយក្រែន ដោយក្នុងនោះមានទាំងការសន្យា ក្នុងការផ្តល់ជំនួយយោធាបន្ថែមប្រមាណជា២,២ពាន់លានដុល្លារថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ នៅក្នុងជំនួបលើកនេះផងដែរ លោក Blinken បានជួបពិភាក្សាសជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដើម្បីធ្វើការពិនិត្យលំអិតទៅលើកញ្ចប់ថវិកា ជំនួយយោធាលើកនេះដែលក្នុងនោះមាន១ពាន់លានដុល្លារ នឹងត្រូវប្រគល់ផ្ទាល់ឲ្យអ៊ុយក្រែនហើយកញ្ចប់មួយផ្នែកទៀត នឹងផ្តល់ឲ្យប្រទេស...
បរទេស៖ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានចូលទីវង្គត់នៅក្នុងប្រទេសស្កុតឡែនហើយនោះព្រះអង្គម្ចាស់ Charles III ដែលជាបុត្រាច្បងបានឡើងគ្រងរាជ្យ ជាមហាក្សត្រអង់គ្លេសផងដែរ។ ព្រះមហាក្សត្រថ្មីនឹងឡើងកាន់តំណែងក្នុងព្រះជន្ម៧៣ព្រះវស្សា ដោយព្រមទាំងទទួលតំណែងនិងគ្រប់គ្រងទៅលើសមាគមន៍ Commonwealth ផងព្រមទាំងដីធ្លីអចលនទ្រព្យជាច្រើនកន្លែងទៀតផង របស់អតីតម្ចាស់ក្សត្រីដ៏មានទ្រព្យសម្បត្តិអង្គនេះ។ ព្រះមហាក្សត្រថ្មី បានឡាយព្រហស្ថនៅលើសេចក្តីថ្លែងការណ៍មួយ ក្រោយការចូលទីវង្គត់ របស់ម្ចាស់ក្សត្រីថា៖វាគឺជាការបាត់បង់ ជាមួយនឹងអារម្មណ៍យ៉ាងសោកសៅ និងជ្រាលជ្រៅជាទីបំផុតនៅទូទាំងប្រទេស អាណាចក្រ...