ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះ របស់ក្រុមហ៊ុនរបស់ខ្លួន ចេញទៅជួយស្វែងរកបុរសឦអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ ។ តាមការលើកឡើង របស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកឧកញ៉ា បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាល ចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ តាមការស្នើសុំ ពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំនុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។ ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណេីតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ គួរបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយហើយក៍មិនទាន់ដឹង ពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។ ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទ ក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះ នៅចំណុចណាមួយ សូមជួយរាយការណ៍ មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕
កាន់តែពិសេសទៀតហើយ ពេលនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរចនានិមិត្តសញ្ញាថ្មីនៃភេសជ្ជៈប៉ូវកម្លាំង រសជាតិម៉ុងតុល អាយស៊ី ឃូល ICY COOL ញុំាហើយធ្វើឲ្យត្រជាក់បំពង់ក និងអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងឱកាសឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្រោមក្រវិលកំប៉ុង។ ការរចនានិមិត្តសញ្ញាថ្មី ដើម្បីផ្តល់អារម្មណ៍ប្លែកដល់អតិថិជន ដោយកំប៉ុងភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL នេះ ត្រូវបានដាក់ចរាចរណ៍ នៅក្នុងទីផ្សារចាប់ពីថ្ងៃនេះតទៅ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអបអរឱកាសពិសេសនេះ ក្រុមហ៊ុននឹងមានកម្មវិធី ប្រូម៉ូសិនពិសេសៗជាច្រើន និងការបង្កើតកម្មវិធីបង្វិលកងយករង្វាន់ស្អាតៗ ដូច្នេះអតិថិជនកុំភ្លេចចូលរួម ទទួលយកការផ្តល់ជូនពិសេសនេះទាំងអស់គ្នា។ រសជាតិដ៏ឆ្ងាញ់ និងរូបរាងដ៏ស្រស់ស្អាត របស់ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL នឹងកាន់តែទាក់ទាញសម្រាប់យុវវ័យសម័យថ្មី ដែលនិយមចូលចិត្តភេសជ្ជៈ ប៉ូវកម្លាំងរសជាតិម៉ុងតុល។ លើសពីនេះ អាយស៊ី ឃូល ICY COOL បានបង្កើតទំព័រហ៊្វេសប៊ុកថ្មី ដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនស្វែងរកព័ត៌មានថ្មីៗ ពិសេសផ្តល់ជូនមាតិការកម្សាន្តល្អៗ និងការលេងហ្គេមតាមបែបឌីជីថល ដល់យុវវ័យសម័យថ្មីដែលជាហ្វ៊េនៗ។ កុំភ្លេចតាមដានទំព័រហ៊្វេសប៊ុកថ្មី របស់ភេសជ្ជៈប៉ូកម្លាំង អាយស៊ី ឃូល ICY COOL ដើម្បីទទួលបានព័ត៌មានថ្មីៗhttps://www.facebook.com/ICYCOOLbyWURKZ ។ ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ICY COOL ត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ!
បរទេស៖ អាជ្ញាធរប្រទេសស៊ែប៊ី បានបញ្ជាក់ថា យន្តហោះដឹកទំនិញមួយគ្រឿង របស់អ៊ុយក្រែនផ្ទុកទំនិញទម្ងន់ ១១,៥តោន បានធ្លាក់នៅតំបន់ Kavala ភាគខាងជើងប្រទេសក្រិក ក្នុងពេលដែលកំពុងធ្វើដំណើរ ទៅកាន់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ។ យន្តហោះដឹកទំនិញ បានដឹកគ្រាប់ផលិតពីប្រទេសស៊ែប៊ី ទៅកាន់ប្រទេសបង់ក្លាដែស នៅពេលវាបានធ្លាក់ សម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២...
បរទេស៖ អេមីរ៉ាតអារ៉ាប់រួម នឹងអភិវឌ្ឍស៊េរីផ្កាយរណប ដែលមានភាពត្រឹមត្រូវខ្ពស់ ដើម្បីកែលម្អការព្យាករណ៍ និងតាមដានការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ មូលនិធិអវកាសជាតិ Dh3 billion ដែលបានប្រកាសកាលពីដើមឆ្នាំនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវ និងការសាងសង់គម្រោង ‘Sirb’។ ក្រុមតារានិករនៃផ្កាយរណប Synthetic Aperture Radar (SAR)...
ម៉ាទ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងរាលដាល ពាសពេញភាគនិរតីនៃទ្វីបអឺរ៉ុប ខណៈដែលរលកកម្តៅបានបង្ហាញពីសញ្ញានៃការថមថយ ដោយចក្រភពអង់គ្លេសបានត្រៀមរៀបចំ កំណត់ត្រាសីតុណ្ហភាពថ្មីនៅសប្តាហ៍ខាងមុខនេះ ។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅកើតឡើងក្នុងប្រទេសបារាំង ក្រិច ព័រទុយហ្គាល់ និងអេស្បាញ បានបំផ្លាញផ្ទៃដីរាប់ពាន់ហិកតា...
ភ្នំពេញ ៖នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២២ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រួមនឹងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលស្វាគមន៍វត្តមានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ របស់ក្រុមកីឡាការិនីប៉េតង់កម្ពុជា ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក ( World Games )...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប PSV នឹងព្យាយាមធ្វើការបន្តកុងត្រា ដល់កីឡាករ Ibrahim Sangare ខណៈដែលកីឡាកររូបនេះកំពុងក្លាយជាគោលដៅ គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗរបស់អឺរ៉ុប។ កីឡាករខ្សែបម្រើរូបនេះចុងក្រោយនេះ មានដំណឹងអំពីទំនាក់ទំនង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែនៅមិនទាន់មានការចរចាជាផ្លូវការ ឬការព្រមព្រៀងគ្នាណាមួយកើតឡើង រវាងកីឡាករនិងក្លឹបឡើយ។ ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថាក្លឹបហូឡង់ PSV...
ក្លឹបយក្សអេស្បាញ Barcelona ទីបំផុតបានជោគជ័យ ក្នុងការនាំយកកីឡាករវ័យចាស់ Robert Lewandowski ហើយដើម្បីចូលរួមក្លឹបនារដូវកាលក្រោយ ក្រោយព័ត៌មានអស់រយៈពេល ជាច្រើនសប្តាហ៍កន្លងមក។ គ្រូបង្វឹកក្លឹបលោក Xavi ដែលកំពុងរៀបចំដំណើរការ កសាងក្លឹបឡើងវិញនោះ បានបន្តជះលុយជាច្រើនមកហើយ នៅក្នុងតំបន់ប្រយុទ្ធបូករួមទាំងកីឡាករ Aubameyang កីឡាករ Raphina និងចុងក្រោយនេះគឺ Lewandowskiព្រមទាំងកីឡាករខ្សែប្រយុទ្ធជាច្រើនទៀត។ ការមកដល់របស់ Lewandowski...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈ បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួន ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែង របស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយក...
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman ដែលបច្ចុប្បន្នជាកីឡាកររបស់ Bayern Munich ជាកីឡាករមួយរូប ដែលបានឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករ បាល់ទាត់របស់គេតែម្ដង។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមលេងក្នុងក្រុមឈុតធំ អស់រយៈពេល១០រដូវកាលហើយ ដោយលេងឲ្យក្លឹប Paris Saint Germain ក្លឹប Juventus និងក្លឹប Bayern Munich...