កីឡា

Man UTD បន្តធ្វើការងារចរចា ដើម្បីកីឡាករ Antony នៅឡើយ

មកដល់ពេលនេះដំណឹង នៃការចរចាគ្នា រវាងក្លឹបបិសាចក្រហម Man UTD និងកីឡាករឆ្នើមរបស់ក្លឹប Ajax ម្នាក់នៅតែបន្តដំណើរការ នៅឡើយទាំងដែលរដូវក្តៅកាន់ខិតជិត មកដល់ទីបញ្ចប់ទៅហើយក្តី។

The Goal និង The talkSPORT បានចេញផ្សាយស្រដៀងគ្នាថា ការដោះដូរកីឡាករឆ្នើម Antony របស់ក្លឹប Ajax បច្ចុប្បន្នកំពុងស្ថិតនៅលើតុចរចានៅឡើយ ទោះបីជាមិនទាន់លទ្ធផលច្បាស់លាស់ ណាមួយនៅឡើយ។

កីឡាករវ័យ២២ឆ្នាំរូបនេះនៅមានឈ្មោះ ជាកីឡាករគោលដៅរបស់គ្រូបង្វឹកក្លឹបលោក Erik ten Hag ដដែលទោះបីជាក្លឹបកំពុងមមាញឺក ទិញយកកីឡាករថ្មីៗ មកពង្រឹងក្លឹបត្រៀមរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top