ម៉ាទ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ ក្រុមអ្នកពន្លត់អគ្គីភ័យ បានប្រយុទ្ធដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ ដែលកំពុងរាលដាល ពាសពេញភាគនិរតីនៃទ្វីបអឺរ៉ុប ខណៈដែលរលកកម្តៅបានបង្ហាញពីសញ្ញានៃការថមថយ ដោយចក្រភពអង់គ្លេសបានត្រៀមរៀបចំ កំណត់ត្រាសីតុណ្ហភាពថ្មីនៅសប្តាហ៍ខាងមុខនេះ ។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅកើតឡើងក្នុងប្រទេសបារាំង ក្រិច ព័រទុយហ្គាល់ និងអេស្បាញ បានបំផ្លាញផ្ទៃដីរាប់ពាន់ហិកតា...
ភ្នំពេញ ៖នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២២ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រួមនឹងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលស្វាគមន៍វត្តមានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ របស់ក្រុមកីឡាការិនីប៉េតង់កម្ពុជា ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក ( World Games )...
The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប PSV នឹងព្យាយាមធ្វើការបន្តកុងត្រា ដល់កីឡាករ Ibrahim Sangare ខណៈដែលកីឡាកររូបនេះកំពុងក្លាយជាគោលដៅ គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗរបស់អឺរ៉ុប។ កីឡាករខ្សែបម្រើរូបនេះចុងក្រោយនេះ មានដំណឹងអំពីទំនាក់ទំនង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែនៅមិនទាន់មានការចរចាជាផ្លូវការ ឬការព្រមព្រៀងគ្នាណាមួយកើតឡើង រវាងកីឡាករនិងក្លឹបឡើយ។ ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថាក្លឹបហូឡង់ PSV...
ក្លឹបយក្សអេស្បាញ Barcelona ទីបំផុតបានជោគជ័យ ក្នុងការនាំយកកីឡាករវ័យចាស់ Robert Lewandowski ហើយដើម្បីចូលរួមក្លឹបនារដូវកាលក្រោយ ក្រោយព័ត៌មានអស់រយៈពេល ជាច្រើនសប្តាហ៍កន្លងមក។ គ្រូបង្វឹកក្លឹបលោក Xavi ដែលកំពុងរៀបចំដំណើរការ កសាងក្លឹបឡើងវិញនោះ បានបន្តជះលុយជាច្រើនមកហើយ នៅក្នុងតំបន់ប្រយុទ្ធបូករួមទាំងកីឡាករ Aubameyang កីឡាករ Raphina និងចុងក្រោយនេះគឺ Lewandowskiព្រមទាំងកីឡាករខ្សែប្រយុទ្ធជាច្រើនទៀត។ ការមកដល់របស់ Lewandowski...
បរទេស៖ សភារបស់ប្រទេសស្រីលង្កា បានចាប់ផ្តើមកិច្ចប្រជុំនៅថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមដំណើរការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈ បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួន ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការលាលែងពីតំណែង របស់អតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានទទួលយក...
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kingsley Coman ដែលបច្ចុប្បន្នជាកីឡាកររបស់ Bayern Munich ជាកីឡាករមួយរូប ដែលបានឈ្នះពានលីគកំពូល ពេញមួយអាជីពជាកីឡាករ បាល់ទាត់របស់គេតែម្ដង។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមលេងក្នុងក្រុមឈុតធំ អស់រយៈពេល១០រដូវកាលហើយ ដោយលេងឲ្យក្លឹប Paris Saint Germain ក្លឹប Juventus និងក្លឹប Bayern Munich...
ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយក្នុងកម្មវិធីប្រកាសអាវថ្មីរបស់ Inter Milan សម្រាប់រដូវកាលឆ្នាំ២០២២/២៣ថា ការចាកចេញទៅកាន់ Chelsea សារជាថ្មីចោល ក្លឹប Inter Milan ជាកំហុសរបស់គេ។ Lukaku បាននិយាយថា៖” ឧបសគ្គដ៏ធំរបស់ខ្ញុំនៅក្នុងអាជីពនេះ គឺនៅក្នុងរដូវកាលថ្មីនៅនេះហើយ។ ខ្ញុំធ្លាប់បានចាកចេញចោលទីនេះ ជាកំហុសឆ្គងរបស់ខ្ញុំ។ ឥឡូវនេះគឺខ្ញុំសប្បាយចិត្តវិញហើយ ដែលបានមកពាក់អាវនេះវិញ...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូWT ចំនួន ១២២នាក់ ចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២២ ដែលមានរហ័សនាមថា “ Korean Ambassador’s Cup 2022 Taekwondo Competition” នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិ...
ភ្នំពេញ៖ នាពេលថ្មីនេះៗ នៅលើបណ្តាញសង្គម បានផ្ទុះកក្រើកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមរវាង លោក សេងមង្គល និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន បន្ទាប់ពីមហាជនយល់ច្រលំថា លោក សេង មង្គល បានប្រែចិត្តពីកញ្ញា ហ៊ិន ចាន់នីរ័ត្នទៅរកអ្នកផ្សេង ព្រោះមួយរយៈក្រោយមកនេះ អ្នកទាំងពីររក្សាគម្លាតពីគ្នា ខណៈកន្លងមក មានភាពល្អូកល្អិនដូចគូសង្សារ តាមការផ្គូរផ្គងរបស់អ្នកគាំទ្រ។ ស្របពេលមហាជនកំពុងត្របាញ់ខ្សែភ្នែក តម្រង់មករកអ្នកទាំងពីរពេក ថ្មីៗនេះទាំងតារាស្រី ហ៊ិន ចាន់នីរ័ត្ន និងតារាប្រុស សេង មង្គល បានចេញមុខឡាយបកស្រាយ លើទំព័រហ្វេកប៊ុក អ្នកទាំងពីរថា កន្លងមកពួកគេមិនបានមានទំនាក់ទំនងស្នេហា ជាមួយគ្នាឡើយ ពួកគេគ្រាន់តែជាមិត្តរួមការងារ សិទ្ធស្នាលប៉ុណ្ណោះ គ្រប់យ៉ាងមហាជនដែលផ្គូរផ្គងអ្នកទាំងពីរ យល់ច្រលំដោយខ្លួនឯង។ គួរបញ្ជាក់ផងដែរថា តារាសម្តែង ហ៊ិន ចាន់នីរ័ត្ន និងលោក សេង មង្គល ធ្លាប់សម្តែងរឿងជាមួយគ្នា ក្នុងរឿង «ទាសីបេះដួង» ដែលធ្វើឱ្យប្រជាប្រិយភាពអ្នកទាំងពីរ កើនឡើងទ្វេដង។ ជាពិសេស កន្លងមកពួកគេបានបង្ហាញភាពសិទ្ធស្នាលក្នុងបណ្តាញសង្គម ជាញឹកញាប់បង្អួតភ្នែកមហាជន រួមទាំងឡាយលក់ផលិតផលជាមួយគ្នាទៀត។ ប៉ុន្តែគ្រប់យ៉ាងមិនមែន ក្នុងរូបភាពអ្នកទាំងពីរ ជាសង្សារគ្នាឡើយ ពោលពួកគេត្រឹមជាមិត្តប៉ុណ្ណោះ៕ ដោយ៖ ម៉ានី
ភ្នំពេញ៖ ថ្ងៃទី 14 កក្កដា ឆ្នាំ 2022 នរះ ក្រុមហ៊ុនសែលកាត ប្រកាសនូវអ្នកឈ្នះរង្វាន់ប្រចាំខែមិថុនា ក្នុងកម្មវិធីឈ្នះ$10,000 ដុល្លាររៀងរាល់ថ្ងៃរបស់ខ្លួន នៅក្នុងពិធីប្រគល់រង្វាន់ ដែលប្រព្រឹត្តទៅ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2022។ រង្វាន់ជាសាច់ប្រាក់សរុប ដែលផ្តល់ជូនសម្រាប់ខែមិថុនា មានចំនួន 19ម៉ឺនដុល្លារ ដោយត្រូវបានបែងចែកក្នុងចំណោមអតិថិជន មានសំណាងចំនួន 5រូប។ អ្នកឈ្នះរង្វាន់កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ សម្រាប់ខែមិថុនាមានដូចជា៖ ● លោក ហួក ជា មកពីខេត្តកំពង់ធំ បានឈ្នះទឹកប្រាក់ចំនួន 3ម៉ឺនដុល្លារ នៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2022។ ● លោក មីន ស៊ុង មកពីខេត្តព្រៃវែង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2022។ ● លោក ឆេង ភីរ៉ា មកពីខេត្តកំពត បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី11 ខែមិថុនា ឆ្នាំ២០២២។ ● លោក ស៊ើង សំណាង មកពីខេត្តព្រះសីហនុ បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ២០២២។ ● លោក តូច វណ្ណមុន្នី មកពីបាត់ដំបង បានឈ្នះទឹកប្រាក់ចំនួន 4ម៉ឺនដុល្លារ នៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2022។ លោក ឆេង ភីរ៉ា ដែលជាអតិថិជនឈ្នះរង្វាន់សាច់ប្រាក់ 4ម៉ឺនដុល្លារ គឺជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានចូលរួមលេងកម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត អស់រយៈពេលជាងដប់ឆ្នាំមកហើយ។ ឆេង ភីរ៉ា បានឱ្យដឹងថា៖“ខ្ញុំជឿជាក់លើសំណាង ហើយខ្ញុំបានជឿថា ខ្ញុំបានឈ្នះរង្វាន់ពិតប្រាកដមែន បន្ទាប់ពីទទួលបានទូរស័ព្ទពីក្រុមការងារសែលកាត ជូនដំណឹងថា ខ្ញុំបានឈ្នះរង្វាន់ 4 ម៉ឺនដុល្លារ”។ “កម្មវិធីប្រមូសិនរបស់សែលកាតនេះ គឺជារង្វាន់ដ៏អស្ចារ្យ ដែលពុំនឹកស្មានដល់ទាល់តែសោះ ពោលគឺវាបានជួយផ្លាស់ប្តូរជីវិត របស់ពួកយើងទាំងស្រុងតែម្តង។ វាពិតជាជួយធ្វើឱ្យជីវភាពរបស់ពួកយើង កាន់តែមានភាពប្រសើរនៅពេលនេះ។ ខ្ញុំនិងក្រុមគ្រួសារទាំងមូល សូមអរគុណយ៉ាងអស់ពីចិត្ត ដល់ក្រុមហ៊ុនសែលកាត”។ តាងនាំឱ្យក្រុមហ៊ុន លោក Simon Perkins នាយកប្រតិបត្តិសែលកាត ក៏បានចូលរួមអបអរសាទរ ដល់អតិថិជនឈ្នះរង្វាន់ទាំងអស់ និងបានថ្លែងអំណរគុណ ចំពោះអតិថិជនដ៏ស្មោះស្ម័គ្រ ដែលតែងតែបន្តគាំទ្រដល់សេវាកម្មសែលកាតក៏ដូចជាកម្មវិធីឈ្នះរង្វាន់ $10,000 ដុល្លាររៀងរាល់ថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាមធ្យោបាយមួយរបស់សែលកាត ក្នុងការតបស្នងជូនដល់អតិថិជនដ៏ស្មោះស្ម័គ្រ និងអស្ចារ្យដោយផ្តល់នូវឱកាសសម្រាប់អតិថិជន ក្នុងការកែប្រែជីវិតឱ្យកាន់តែប្រសើរ ក៏ដូចជាដើម្បីគាំទ្រដល់គោលដៅ និងក្តីសុបិនរបស់ពួកគេ ទាំងសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ”។ កម្មវិធីឈ្នះរង្វាន់មួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ គឺជាប្រូម៉ូសិន ដែលដំណើរការដ៏យូរបំផុតមួយ របស់សែលកាត ដោយផ្តល់នូវរង្វាន់ជាសាច់ប្រាក់ចំនួនមួយម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ហើយរង្វាន់ទាំងនេះ នឹងត្រូវបានយកបូកបញ្ចូលគ្នាជាបន្តបន្ទាប់ ប្រសិនបើពុំមានអ្នកឈ្នះប្រចាំថ្ងៃនោះទេ។ ដើម្បីចូលរួមលេងកម្មវិធីផ្សងសំណាងនេះ សូមតេទៅកាន់លេខ 8888 ឬផ្ញើសារ “10K” ទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបានលេខសំណាង ដែលមានចំនួនប្រាំមួយខ្ទង់។ ឈ្មោះអ្នកឈ្នះ នឹងត្រូវបានប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង 6:50យប់ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ CTN ទំព័រហ្វេសប៊ុក CTN និងរួមទាំងផ្សព្វផ្សាយនៅលើឆាណែលយូធូប របស់សែលកាតផងដែរ៕