ព័ត៌មានអន្តរជាតិ

រលកកំដៅកើនឡើងខ្លាំង នៅអេស្ប៉ាញ បណ្ដាលឲ្យមានមនុស្សស្លាប់ ៥១០នាក់

ម៉ាឌ្រីត៖ ក្រសួងសុខាភិបាលអេស្ប៉ាញ បានឲ្យដឹងថាមនុស្ស ៥១០នាក់បានស្លាប់ ដោយសារមូលហេតុទាក់ទងនឹងកំដៅ នៅក្នុងសប្តាហ៍ដំបូងនៃរលកកំដៅ នៅពេលដែលសីតុណ្ហភាព បន្ដកើនឡើងដល់ ៤៥អង្សារសេ នៅក្នុងតំបន់មួយចំនួន នៃប្រទេស។

 ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ ដោយវិទ្យាស្ថានសុខភាព Carlos III (ISCIII) ដែលជាផ្នែកមួយនៃក្រសួង នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទគ១៦ ខែកក្កដា ដោយថ្ងៃសៅរ៍មានអ្នកស្លាប់ច្រើនជាងគេ រហូតដល់ ១៥០នាក់។

 យោងតាមប្រព័ន្ធ ISCIII នៃការត្រួតពិនិត្យការស្លាប់ប្រចាំថ្ងៃ (MoMo) ចំនួននៃការស្លាប់ទាក់ទងនឹងកំដៅ បានកើនឡើងយ៉ាងខ្លាំងនៅពេលដែលរលកកំដៅកើនឡើង នៅក្នុងប្រទេសនេះ។

ប្រភពបានឲ្យដឹងថា ការស្លាប់បានកើនឡើង ៤ដងពី ១៥ ទៅ ៦០នាក់ ក្នុងរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា។ បន្ទាប់មកតួលេខនេះ បានលោតបន្ថែមទៀតដល់ ៩៣នាក់កាលពីថ្ងៃព្រហស្បតិ៍មុននិង ១២៣នាក់ នៅថ្ងៃសុក្រមុនពេលឈានដល់កម្រិតអតិបរមា ១៥០នាក់ នៅថ្ងៃសៅរ៍។

 ចំនួនអ្នកស្លាប់ត្រូវបានគេភ័យខ្លាចថា នឹងកើនឡើងបន្ថែមទៀត នៅពេលដែលតួលេខថ្មីត្រូវបានចេញផ្សាយ សម្រាប់ថ្ងៃអាទិត្យ។ កំដៅកំពុងប៉ះពាល់ដល់មនុស្សចាស់ ជាពិសេសដោយមានជនរងគ្រោះ ៣២១ នាក់ក្នុងចំណោម ៥១០នាក់ដែលមានអាយុ ៨៥ឆ្នាំ  ឬលើសពីនេះ ១២១នាក់ អាយុចន្លោះពី ៧៥ ទៅ ៨៤ឆ្នាំ និងមនុស្សអាយុចន្លោះពី ៤៤-៦៥ និង ៧៤ឆ្នាំ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top