កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្ដិ៍ឈាម ត្រូវបានបង្ហាញឲ្យដឹង ចំពោះតារាសម្ដែង នាង Kim Sae Ron វ័យ ២១ ឆ្នាំដែលត្រូវបានចាប់ខ្លួន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលស្រវឹងនៅពេលមានគ្រោះថ្នាក់។ យោងតាមរបាយការណ៍របស់ TV Chosun កាលពីថ្ងៃទី ៣១...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មន្ត្រីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានចាប់ផ្តើមត្រួតពិនិត្យកន្លែងប្រកួត នៅទីក្រុង Sapporo ដែលត្រូវបានគេមើលឃើញថា ជាអ្នកនាំមុខគេក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡារដូវរងាឆ្នាំ ២០៣០ “Winter Games 2030” ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់ពួកគេ គណៈប្រតិភូ IOC ក៏នឹងពិនិត្យមើលផ្លូវចូល និងជុំវិញទីក្រុង Sapporo...
តូក្យូ៖ ទោះបីជាត្រូវបានចាត់ទុកថា ជាកេរ្តិ៍ដំណែលសម្ភារៈដ៏សំខាន់ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូក៏ដោយ ពហុកីឡដ្ឋានជាតិ របស់ប្រទេសជប៉ុន បានក្លាយជាបន្ទុកអ្នកជាប់ពន្ធ ជាមួយនឹងអនាគតរបស់ខ្លួន ស្ថិតក្នុងកម្រិតទាប យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ដើមឡើយត្រូវបានគេសន្មត់ថា ធ្វើឯកជនភាវូបនីយកម្មបន្ទាប់ពីកីឡាអូឡាំពិក ដើម្បីកាត់បន្ថយការចំណាយដល់អ្នកជាប់ពន្ធ គម្រោងនោះបានធ្លាក់ចុះហួសពីកាលវិភាគ ហើយមិនបង្ហាញសញ្ញា នៃការវិលត្រឡប់មកវិញនោះទេ។ សំណួរនៃការប្រើប្រាស់នាពេលអនាគត របស់កីឡដ្ឋានត្រូវបានលើកឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ក្រុមប្រឹក្សាសភាកាលពីថ្ងៃទី...
អេស្ប៉ាញ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អតីតម្ចាស់ក្សត្រី នៃប្រទេសកាតា ព្រះនាង Kasia Gallanio ត្រូវបានគេរកឃើញថា ព្រះនាង បានស្លាប់ដោយសារការប្រើថ្នាំលើសកម្រិត នៅផ្ទះរបស់នាង ក្នុងរមណីយដ្ឋាន Marbella របស់ប្រទេសអេស្ប៉ាញ។ យោងតាមកាសែតបារាំង Le Parisien បានឲ្យដឹងថា សាកសពរបស់ព្រះនាង Kasia...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រថយន្ត Iconic DeLorean ដែលប្រើប្រាស់ក្នុងរឿង ‘Back to the Future’ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ ជាប្រភេទរថយន្តអគ្គិសនីទាំងអស់ ដោយបំពាក់ដោយបង្អួចខាងក្រោយ និងទ្វារស្លាបមាន់ដ៏ទំនើប។ ឥឡូវនេះ រថយន្ត DeLorean គ្រោងនឹងត្រឡប់មកវិញ ក្នុងនាមជារថយន្តអគ្គិសនីទាំងអស់ មិនប៉ះពាល់ដល់បរិស្ថាន។...
ក្លឹបមាន់ខ្នាយមាស Spurs ទីបំផុតគឺអាចចុះកុងត្រា នាំយកកីឡាករចំណូលថ្មីជាលើកដំបូង បានហើយមកចូលរួមជាមួយគ្នា គឺជាកីឡាករខ្សែប្រយុទ្ធស្លាប Ivan Perisic ដោយមិនមានតម្លៃខ្លួនឡើយ។ កីឡាករក្រូអាតរូបនេះនឹងចូលរួមជាផ្លូវការ ជាមួយនឹងក្លឹបអង់គ្លេសនេះ បន្ទាប់ពីថ្ងៃទី៣០ខែមិថុនា ដែលកុងត្រារបស់គាត់ នឹងត្រូវបញ្ចប់ទៅជាមួយ នឹងកីឡាដ្ឋាន San Siro របស់ក្លឹបយក្សអ៊ីតាលី Inter Milan។ កីឡាករ Perisic...
បរទេស៖ ទូតតំណាងអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងច្បាស់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងមិនក្លាយទៅជាភាគី នៃជម្លោះរវាងអ៊ុយក្រែន និងរុស្សីជាដាច់ខាត។ លោកស្រីបន្តថា៖ ក្នុងពេលដែលអាមេរិក នៅតែមានបំណងចង់បញ្ចូនអាវុធ ទៅជួយដល់អ៊ុយក្រែនក៏ពិតមែន ប៉ុន្តែអាវុធនិងប្រព័ន្ធអាវុធទាំងនោះ គឺមិនអាចឲ្យអ៊ុយក្រែន ប្រើប្រាស់ដើម្បីយកទៅវាយប្រហារ លើប្រទេសរុស្សីវិញនោះទេ។ លោកស្រីបញ្ជាក់បន្ថែមថា៖ នេះគឺជាដំណើរការយ៉ាងងាយស្រួលយល់។...
បរទេស៖ កីឡាករវ័យ៣៣ឆ្នាំ Mesut Ozil មិនបានលាក់បាំងទេថាលោក នឹងធ្វើការចាកចេញពីលីគកំពូលតួកគី ក្នុងពេលឆាប់ៗនេះ ក្នុងពេលដែលកុងត្រារបស់គាត់ នឹងឈានមកដល់ទីបញ្ចប់។ ទោះបីជាយ៉ាងណាក្តីកីឡាករអាល្លឺម៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរអំពីអនាគតរបស់គាត់ នៅក្រោយវត្តមាននៅលីគកំពូលតួកគី ដោយគ្រោងនឹងបញ្ចប់អាជីពរបស់គាត់ ទៅជាមួយនឹងក្លឹបកាលពីវ័យកុមារ នៅក្នុងស្រុកកំណើតគឺក្លឹប Fenerbahce ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ Ozil បានរស់នៅជាមួយនឹងក្លឹបយក្សតួកគី បាន២រដូវកាលមកហើយ គិតចាប់តាំងតែពីឆ្នាំ២០២១...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូត មកពីប្រទេសអាល្លឺម៉ង់ និងបារាំង ជុំវិញសកម្មភាពគ្មានការរារាំង របស់គណបក្សពលករឃឺដ (PKK) នៅក្នុងប្រទេសរបស់ពួកគេ។ រដ្ឋាភិបាលទីក្រុងអង់ការ៉ា បានព្រមានសមាជិកណាតូទាំងអស់ ជាពិសេសហ្វាំងឡង់ និងស៊ុយអែត ដែលព្យាយាមចូលរួម ជាមួយប្លុកនេះថា ខ្លួននឹងមិនអត់ឱន ចំពោះការគាំទ្រណាមួយ ចំពោះក្រុមភេរវករ ប្រឆាំងតួកគីឡើយ។ យោងតាមសារព័ត៌មាន RTចេញផ្សាយនៅថ្ងៃទី31 ខែឧសភា...
កីឡាករខ្សែការពារកណ្តាល សញ្ជាតិប៉ទុយហ្គាល់ Nuno Mendes ទីបំផុតគឺបានឈានទៅដល់ ការចុះកុងត្រា ដែលមានរយៈពេល៤ឆ្នាំ ជាផ្លូវការហើយ ជាមួយនឹងម្ចាស់ពានរង្វាន់ លីគកំពូលបារាំង PSG។ ការសម្រេចចិត្តរបស់ PSG ត្រូវបានធ្វើឡើងជាមួយ នឹងប្រាក់តម្លៃខ្លួន រហូតទៅដល់៤០លានអឺរ៉ូ ដើម្បីផ្ទេរកីឡាករវ័យក្មេងរូបនេះ ដាច់ចេញពី Sporting C.Pនិងក្រោយពេលបានធ្វើការ ជាមួយគ្នាក្នុងលក្ខខណ្ឌខ្ជីជើង មួយរដូវកាលកន្លងមក។...