សិល្បៈ និង កម្សាន្ត

លោក Rain៖ លោកនឹងចូលរួមសម្ដែង នៅផ្ទះ Blue House របស់កូរ៉េខាងត្បូង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងលំដាប់កំពូល របស់កូរ៉េខាងត្បូង លោក Rain មួយគត់កំពុងត្រៀមខ្លួន សម្រាប់ការសម្តែងម្តង ក្នុងមួយជីវិតនៅ Blue House របស់កូរ៉េខាងត្បូង។

នៅថ្ងៃទី២ ខែមិថុនា លោក Rain បានបង្ហាញតាមរយៈបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram របស់លោកថា លោក Rain Jung Ji Hoon សូមអរគុណអ្នកទាំងអស់គ្នា ខ្ញុំនឹងមានការសម្ដែងទោលនៅក្នុង Blue House នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា វេលាម៉ោង ៧ យប់ ដូច្នេះហើយ ខ្ញុំសង្ឃឹមថានឹងអញ្ជើញ អ្នកខ្លះចូលរួមកម្មវិធី។

អ្វីដែលអ្នកត្រូវរៀបចំ មាន៣ចំណុចនេះ៖ កូដសម្លៀកបំពាក់៖ អ្វីក៏ដោយឲ្យតែវាខ្មៅ ទី២ វ៉ែនតាខ្មៅ និងចុងក្រោយនោះ ចំណង់ចំណូលចិត្តដ៏ក្ដៅគគុករបស់អ្នក ខណៈអ្នកលះបង់ខ្លួនឯង រហូតដល់ការវាយដំ
អ្នកដែលចង់រាំជាមួយខ្ញុំ ហើយបង្កើតកម្មវិធីល្អបំផុតគ្រប់ពេល អ្នកចង់បញ្ចេញចំណង់ចំណូលចិត្ត និងថាមពលដែលអ្នក លាក់ទុកជាយូរមកហើយ ។

អ្នកចង់បានមុខរបស់អ្នកបានចាក់ផ្សាយក្នុង ១៩៥ប្រទេសជុំវិញពិភពលោកតាមរយៈ Netflix។ សូមចំណាំថា ដោយសារតែកម្មវិធីនេះ នឹងត្រូវថតដោយក្រុមការងារមកពីក្រុមហ៊ុន Netflix ដើម្បីធ្វើការក្នុងពេលវេលាគ្រប់គ្រាន់ សម្រាប់ការហាត់សម ចំនួនបទចម្រៀងខ្ញុំ អាចសម្តែងនឹងមានកំណត់។ ដូចគ្នានេះផងដែរ ខ្ញុំស្នើឲ្យអ្នកប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈ នៅពេលអ្នកទៅដល់។ កម្មវិធីនេះមិនគិតថ្លៃទេ៕ ដោយ៖លី ភីលីព

Most Popular

To Top