សិល្បៈ និង កម្សាន្ត

ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ពីបទបង្កសំឡេងរំខាន ដល់នាង Kim Tae Hee និងលោក Rain

កូរ៉េ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែកុម្ភៈបានប្រាប់ឲ្យដឹងថា ប៉ូលីសសង្កាត់ Yongsan នៃទីក្រុងសេអ៊ូល បានចាប់ខ្លួនស្ត្រីអាយុ ៤៧ ឆ្នាំម្នាក់ ដែលបន្លឺកណ្ដឹងរបស់ Kim Tae Hee និង Rain នៅម៉ោងប្រហែល ៧ យប់ថ្ងៃទី ២៧ ខែកុម្ភៈ។

បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop វាត្រូវបានគេរាយការណ៍ថា Rain បានទូរស័ព្ទទៅប៉ូលីសដោយខ្លួនឯង ហើយស្ត្រីនោះត្រូវបានចាប់ខ្លួន នៅនឹងកន្លែង។

ដោយសារមានរបាយការណ៍ ជាច្រើនបានប្តឹងស្ត្រីម្នាក់នេះ ពីបទបង្កសំឡេងរំខាន ដោយការគោះទ្វារស្រែក។ ទន្ទឹមនឹងនេះ Kim Tae Hee និង Rain បានភ្ជាប់ចំណងដៃគ្នា កាលពីឆ្នាំ ២០១៧ ហើយមានកូនស្រី២នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top