សិល្បៈ និង កម្សាន្ត

អតីតសមាជិកក្រុមចម្រៀង Idol ត្រូវចាប់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង ដែលត្រូវបានតាំងឈ្មោះជាអក្សរ ‘A’ ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់គ្រឿងញៀន។

យោងតាមប៉ុស្តិ៍ប៉ូលីស Nowon នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា លោក ‘A’ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ក្នុងទីក្រុង Gwangjin-gu ទីក្រុងសេអ៊ូល ក្រោមការចោទប្រកាន់ពីបទ បំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។ របាយការណ៍បានឲ្យដឹងថា អតីតតារាចម្រៀងរូបនេះ ត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនខុសច្បាប់។

លោក ‘A’ គឺជាសមាជិកនៃក្រុមចម្រៀងមួយ ដែលបានបង្ហាញខ្លួនដំបូង កាលឆ្នាំ ២០១២ ហើយពួកគេបានធ្វើការជា Internet BJ ឬ streamer ចាប់តាំងពីក្រុមនេះ បានរំសាយ។ រង់ចាំព័ត៌មានថ្មីៗ៕ ដោយ៖លីភីលីព

Most Popular

To Top