សិល្បៈ និង កម្សាន្ត

រូបសាក់ទាំងអស់ របស់នាង Nana ទទួលបានការចាប់អារម្មណ៍ខ្លាំង​ ពីអ្នកគាំទ្រ

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ប្រហែលមួយសប្តាហ៍មុន Nana ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងរូបថតសាក់ថ្មីរបស់នាង ពេញដងខ្លួន ហើយរូបភាពទាំងនេះ បានធ្វើឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ក្នុងចំណោមអ្នកគាំទ្ររបស់នាងអំពីថា តើស្នាមសាក់នោះជារូបពិត ឬបណ្តោះអាសន្ន សម្រាប់ការផ្សព្វផ្សាយខ្សែភាពយន្តថ្មី។

ជាមួយនឹងការជជែកដេញដោលគ្នា ជាបន្តបន្ទាប់កាលពីសប្តាហ៍មុន ទីភ្នាក់ងាររបស់នាង Nana បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតប ទៅនឹងសំណួរអំពីស្នាមសាក់របស់នាង Nana ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារបានពន្យល់ថា សូមយល់ថា វាពិបាកឆ្លើយ ព្រោះវាជាជីវិតឯកជន របស់សិល្បករយើង កាន់តែបង្កើនការចង់ដឹងចង់ឃើញ អំពីស្នាមសាក់របស់ Nana ។

បន្ទាប់មកនៅថ្ងៃទី ២៧ ខែកញ្ញា នាង Nana ផ្ទាល់បានឆ្លើយតបទៅនឹងសំណួរ អំពីស្នាមសាក់របស់នាង ហើយបានបង្ហើបថា រូបសាក់ពិត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន សម្រាប់ការផលិតរឿង “Glitch” របស់ Netflix បានធ្វើឡើងនៅរោងភាពយន្ត CGV ក្នុងផ្សារ Yongsan I-Park Mall នាង Nana បានពន្យល់ថា ខ្ញុំបានចាក់សាក់ព្រោះខ្ញុំចង់៕ ដោយ៖លី ភីលីព

Most Popular

To Top