សិល្បៈ និង កម្សាន្ត

អ្នកនិពន្ធបទភ្លេងល្បីឈ្មោះ ត្រូវចាប់ខ្លួនពីចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ 

កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិពន្ធបទភ្លេង និងជាតារាចម្រៀងល្បីឈ្មោះតាំងដោយអក្សរ ‘A’ ដែលមានអាយុ ៤០ឆ្នាំត្រូវបានគេរាយការណ៍មកថា ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន។

តាមរាយការណ៍ថា នៅថ្ងៃទី ២៦ ខែកញ្ញាម៉ោងប្រហែល ៨ យប់ ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់នៅ សណ្ឋាគារមានទីតាំងនៅ Gangnam-gu ពីបទរំលោភច្បាប់គ្រប់គ្រងគ្រឿងញៀន ខណៈការស៊ើបអង្កេតជនសង្ស័យផ្សេងគ្នានោះ ប៉ូលិសបានរកឃើញថា លោក ‘A’ បានយកថ្នាំញៀនមេតំហ្វេតាមីនក្នុងគណនីច្រើន ហើយទទួលបានដីកាចាប់ខ្លួន។

ប៉ូលិសនឹងធ្វើតេស្តរកសារធាតុញៀន ‘A’ ដើម្បីស៊ើបអង្កេតបន្ថែមលើករណីនេះ៕

Most Popular

To Top