សិល្បៈ និង កម្សាន្ត

លោក Ravn ដកខ្លួនចេញពី ONEUS ជាផ្លូវការហើយ បន្ទាប់ពីមានការចោទប្រកាន់ ពីការបោកប្រាស់

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីដើមខែនេះលោក Ravn បានប្រឈមមុខនឹងការចោទប្រកាន់ ពីការបោកប្រាស់ និងការបំភ្លឺពីនរណាម្នាក់អះអាងថា ជាអតីតមិត្តស្រីរបស់លោក ហើយផលិតកម្ម RBW Entertainment របស់ ONEUS បានប្រកាសថា ក្រុមនឹងដំឡើងឋានៈជាសមាជិកចំនួន ៥ នាក់នាពេលនេះ។

កាលថ្ងៃទី ២៧ ខែតុលា RBW Entertainment បានបង្ហាញថា លោក Ravn បានសម្រេចចិត្តចាកចេញពីក្រុម។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះអ្នកគាំទ្រសម្រាប់ការផ្តល់ក្តីស្រឡាញ់ដល់ក្រុម ONEUS ហើយដោយបេះដូងដ៏ធ្ងន់ យើងកំពុងជូនដំណឹង ដល់អ្នកអំពីការចាកចេញរបស់សមាជិក RAVN ។

ទាក់ទិននឹងបញ្ហានេះ លោក Ravn បានសម្តែងការព្រួយបារម្ភអំពីការខូចខាត បានបង្កឡើងដល់សមាជិក និងអ្នកគាំទ្ររបស់ONEUS ហើយលោកបានសម្រេចចិត្ត ដកខ្លួនចេញពីក្រុមដោយស្ម័គ្រចិត្ត។ បន្ទាប់ពីពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយសមាជិក យើងបានសម្រេចចិត្តគោរពយោបល់របស់គាត់ អំពីការដកចេញដោយស្ម័គ្រចិត្ត។ ដូច្នេះហើយ ទើប Ravn បានដកខ្លួនចេញពីក្រុមជាផ្លូវការហើយ គិតត្រឹមថ្ងៃនេះ។

ONEUS គ្រោងនឹងបន្តសកម្មភាពរបស់ពួកគេជាក្រុម ដែលមានសមាជិក៥នាក់នាពេលអនាគត។ ក្រៅពីការដកខ្លួនរបស់លោក Ravn យើងបានរកឃើញពាក្យចចាមអារ៉ាមមិនពិត និងការកែសម្រួលព្យាបាទនៅក្នុងអត្ថបទទាក់ទងនឹង Ravn ខណៈយើងមានគម្រោងបង្ហាញការពិតច្បាស់លាស់ តាមរយៈពាក្យបណ្ដឹង។ លើសពីនេះទៀត ចំណាត់ការផ្លូវច្បាប់ខ្លាំងនឹងត្រូវចាត់វិធានការប្រឆាំងនឹងការវាយប្រហារផ្ទាល់ខ្លួន ដោយមិនរើសមុខមកលើក្រុមហ៊ុន និងអ្នកសិល្បៈ។ មិនថាការបង្ហោះនោះជាការពិតទេ យើងក៏មានអារម្មណ៍ទទួលខុសត្រូវចំពោះអ្វី ដែលយើងខ្វះខាតក្នុងការគ្រប់គ្រងសិល្បករផងដែរ។

យើងសូមអភ័យទោស ដោយស្មោះចំពោះការបង្កការព្រួយបារម្ភ ដល់មនុស្សជាច្រើនដោយសារបញ្ហាទាក់ទង នឹងជីវិតឯកជនរបស់សិល្បកររបស់យើង។ យើងសង្ឃឹមថានឹងមានការចាប់អារម្មណ៍ និងការគាំទ្រជាច្រើនចំពោះសកម្មភាពរបស់ ONEUS នៅពេលអនាគត ហើយជាថ្មីម្តងទៀត យើងបានអោនក្បាលសុំទោស ចំពោះការបង្កក្តីបារម្ភដល់អ្នកគាំទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top