សិល្បៈ និង កម្សាន្ត

តុលាការ​ កាត់ទោសលោក Kim Sang-kyo ឲ្យជាប់ពន្ធនាគារ ពីបទរំលោភផ្លូវភេទ លើស្ត្រីម្នាក់

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Kim Sang-kyo ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទរំលោភផ្លូវភេទ លើនារីម្នាក់ នៅក្នុងក្លិប ព្រោះលោក Kim ត្រូវបានកាត់ទោស ដោយតុលាការសង្កាត់កណ្តាល ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ជាកន្លែងលោកក៏ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរារាំងអាជីវកម្ម ឆ្ពោះទៅរកក្រុមហ៊ុន Burning Sun និងការបរិហារកេរ្តិ៍។

មុននឹងករណីនេះ លោក Kim ធ្លាប់បានចោទប្រកាន់ជាច្រើនកាលឆ្នាំ ២០១៩ ប្រឆាំងនឹង Burning Sun ដែលជាក្លិបនៅ Gangnam ទីក្រុងសេអ៊ូល។ លោក Kim Sang-Kyo ត្រូវបានស្ត្រី៣នាក់ចោទប្រកាន់​ ពីបទប្រព្រឹត្តខុសផ្លូវភេទ ក្នុងក្លិប Burning Sun កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានរកឃើញថា មានពិរុទ្ធចំពោះករណីមួយ ក្នុងចំណោមករណីទាំងនេះ។

ក្នុងករណីដែលលោកត្រូវបានគេបង្ហាញថា មានកំហុស តុលាការបានសម្រេចផ្តល់ការពេញចិត្ត លើជនរងគ្រោះដោយសារការពិតថា សក្ខីកម្មរបស់នាងត្រូវបានគាំទ្រ ដោយភស្តុតាង CCTV ។ តុលាការក៏បានលើកឡើង ពីភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម និងការប៉ះពាល់ផ្លូវអារម្មណ៍ លើជនរងគ្រោះថាជាហេតុផល សម្រាប់ការសម្រេចចិត្ត។

ក្នុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយការកាត់ក្តី លោក Kim បានអះអាងថា ជនរងគ្រោះបានត្រឡប់ទៅសក្ខីកម្ម របស់នាងវិញ ដោយបញ្ជាក់ថា នាងមិនចាំពីលោក Kim បានប៉ះនាងនោះទេ។ លោកក៏បានបញ្ជាក់ថា ខ្សែវីដេអូ CCTV មិនច្បាស់ទេ៕ ដោយ៖លី ភីលីព

Most Popular

To Top