សិល្បៈ និង កម្សាន្ត

នាង Jung Ho Yeon ស្រក់ទឹកភ្នែក បន្ទាប់ពីឈ្នះពានរង្វាន់ សម្រាប់ការសម្ដែង របស់នាងក្នុង ‘Squid Game’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រីនាង Jung Ho Yeon ស្រក់ទឹកភ្នែក ដោយក្តីសប្បាយចិត្តខ្លាំងពេក បន្ទាប់ពីនាងបាន ឈ្នះពានរង្វាន់ តារាសម្តែងស្រីឆ្នើម ក្នុងកម្មវិធី ‘Screen Actors Guild Awards’ ។

កាលថ្ងៃទី ២៧ ខែកុម្ភៈ នា Jung Ho Yeon បានឈ្នះពានរង្វាន់ សម្រាប់ការសម្តែងឆ្នើម ដោយតារាសម្តែងស្រីនៅក្នុងរឿង ភាគសម្រាប់តួនាទីរបស់នាង នៅសម្រាប់រឿង Squid Game ក្នុងកម្មវិធី ‘Screen Actors Guild Awards’ លើកទី ២៨ នេះជាការឈ្នះពាន SAG លើកដំបូងរបស់នាង Jung Ho Yeon ។

ក្នុងសុន្ទរកថាទទួល នាងបាន និយាយទាំងទឹកភ្នែកថា ជាដំបូងអរគុណខ្លាំងណាស់ ដែលខ្ញុំបានមើលអ្នកទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ខ្នាតធំ ក្នុងនាមជាទស្សនិកជនស្រមៃ ចង់ក្លាយជាតារាសម្ដែង ដោយខ្លួនឯង នៅថ្ងៃណាមួយខ្ញុំគ្រាន់តែចង់ និយាយថាអរគុណច្រើន ហើយខ្ញុំមានកិត្តិយសណាស់ ដែលបានមកទីនេះ ។

នាងបានបន្តថា “អរគុណ ដែលបានធ្វើឱ្យក្តីសុបិនរបស់ខ្ញុំ (ក្លាយជាការពិត) និងបើកទ្វារឱ្យខ្ញុំ ។ ស្រឡាញ់ក្រុម Squid Game!” អបអរសាទរ Jung Ho Yeon! សូមទស្សនាសុន្ទរកថា ទទួលយករបស់នាងខាងក្រោម ៕ដោយ៖លី ភីលីព

Most Popular

To Top