សិល្បៈ និង កម្សាន្ត

CL ក្លាយជាអ្នកបញ្ចូល សំឡេងគំនូរជីវចល ជាមួយ ‘Baby Shark’s Big Show!’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញ លំដាប់ពិភពលោក របស់ប្រទេសកូរ៉េខាងត្បូងនាង CL នឹងចេញសម្ដែង ជាអ្នកបញ្ចូលសំឡេង ជីវចលជាមួយកម្មវិធី ‘Baby Shark’s Big Show!’ ។

នៅថ្ងៃទី ២ ខែមិថុនា ក្រុមហ៊ុន The Pink Pong បានបង្ហើបថា នាង CL នឹងបង្ហាញការសម្ដែងរបស់នាងតាមរយៈកម្មវិធីគំនូរជីវចលដ៏ពេញនិយម ‘Baby Shark’s Big Show!’ ។ សំឡេងរបស់ CL នឹងត្រូវបានឮជាលើកដំបូង ក្នុងវគ្គខាងមុខ មានចំណងជើងថា ‘The Seaweed Sway’។ CL ដើរតួជាតួអង្គមួយដែលមានឈ្មោះថា Sharki L ជាតួអក្សរកូរ៉េនៃតួអក្សរ Sharki B ដែលពីមុនបានសម្តែង ដោយតារាចម្រៀងរ៉េប Cardi B កាលខែមេសាឆ្នាំនេះ ។

វគ្គ ‘The Seaweed Sway’ ដែលមានការសម្ដែងដោយ CL នឹងចាក់ផ្សាយតាមរយៈ EBS 1TV នៅថ្ងៃទី ៤ ខែកក្កដា វេលាម៉ោង ៥:៣0 ល្ងាច ៕ ដោយ៖លី ភីលីព

Most Popular

To Top