សិល្បៈ និង កម្សាន្ត

លោក Rain នឹងបង្ហាញខ្លួនពិសេស ក្នុងរឿងប្រវត្តិសាស្ត្រថ្មី ‘Shuroop’

កូរ៉េ៖ យោងតាមរបាយការណ៍នៅថ្ងៃទី ៣ ខែសីហា បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូង លំដាប់កំពូលរបស់ប្រទេស លោក Rain ថ្មីៗនេះបានថតឈុតឆាក ក្នុងរឿងភាគប្រវត្តិសាស្ត្រ ថ្មីរបស់ tvN ដែលមានចំណងជើងថា ‘Shuroop’ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

រឿងប្រវត្តិសាស្ត្រថ្មី និយាយអំពីការតស៊ូ របស់រាជទាយាទក្នុងមជ្ឈិមសម័យ ហើយវាគឺជាការបង្ហាញខ្លួនលើកដំបូង ដែលមិនធ្លាប់មានរបស់លោក Rain សម្រាប់រឿងភាគប្រវត្តិសាស្ត្រ។ ‘Shuroop’ សម្តែងដោយ Kim Hye Soo, Choi Won Young និង Moon Sang Min គ្រោងនឹងចាក់បញ្ចាំងនៅខែតុលា។ ង់ចាំព័ត៌មានថ្មីៗអំពី Rain៕ ដោយ៖លី ភីលីព

Most Popular

To Top