កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានរបាយការណ៍ លើប្រព័ន្ធផ្សព្វផ្សាយកូរ៉េអំពី Jimin នៃក្រុម BTS ត្រូវបានរឹបអូសយកផ្ទះល្វែងរបស់លោក ដោយសារតែលោក មិនបានបង់ថ្លៃធានារ៉ាប់រងសុខភាព របស់លោក ធ្វើឲ្យភ្នាក់ងាររបស់ក្រុម K-pop បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ពីបញ្ហានេះ។ Biz Hankook បានរាយការណ៍ថា ផ្ទះល្វែងរបស់លោក...
សេនហ្វ្រេនស៊ីស្កូ៖ អ្នកជំនាញបាននិយាយថា ការប្តេជ្ញារបស់លោក Elon Musk ធ្វើឲ្យមនុស្សគ្រប់គ្នា និយាយអ្វី ដែលពួកគេចង់បាន នៅលើបណ្តាញសង្គមអាមេរិក Twitter បន្ទាប់ពីការកាន់កាប់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំ របស់លោក អាចដាក់បន្ទុកលើអ្នកប្រើប្រាស់ នៃការប្រយុទ្ធប្រឆាំង នឹងការគំរាមកំហែង និងព័ត៌មានមិនពិត នៅលើវេទិកា។ ព័ត៌មានលម្អិត នៃផែនការរបស់លោក Musk សម្រាប់...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple Inc បានធ្វើការតវ៉ា បន្ទាប់ពីការចេញផ្សាយរបាយការណ៍ របស់រដ្ឋាភិបាលជប៉ុន បង្ហាញពីលទ្ធភាព នៃបទប្បញ្ញត្តិ ត្រូវបានណែនាំ ដើម្បីធានាឲ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ លើទីផ្សារប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន បច្ចេកវិទ្យាធំ២ របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
រដ្ឋកាលីហ្វ័រញ៉ា៖ ក្រុមហ៊ុនមេសាជីវកម្មរបស់ Google បានប្រកាសពីកំណើនប្រាក់ចំណូល ប្រចាំត្រីមាសយឺតបំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០២០ ជាសញ្ញាចុងក្រោយបំផុតថា ប្រាក់ចំណេញដ៏ច្រើន ដែលក្រុមហ៊ុនបច្ចេកវិទ្យាទទួលបាន អំឡុងពេលជំងឺរាតត្បាត កំពុងធ្លាក់ចុះយ៉ាងខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សម្រាប់ក្រុមហ៊ុនភាគច្រើនលេខ ដែលប្រកាសដោយ Alphabet Inc នឹងក្លាយជាបុព្វហេតុ សម្រាប់ការប្រារព្ធពិធី ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាមានទំហំខុសគ្នា ដោយវិនិយោគិនជាធម្មតាវាស់វែង...
យោងតាមការចេញផ្សាយដោយ 90min នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala តាមរយៈតំណាងកីឡាករផ្ទាល់ គឺត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នា ជាមួយនឹងក្លឹបយក្សអ៊ីតាលី Inter Milan រួចទៅហើយអំពីលទ្ធភាព នៃការដោះដូរតាំងតែពិសប្តាហ៍មុន។ កីឡាករខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់ត្រូវបានគេដឹងដែរមកហើយថា នឹងត្រៀមខ្លួនរួចរាល់ទៅហើយ ក្នុងការចាកចេញពីក្លឹប Juventus ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនឡើយ នៅរដូវក្តៅខាងមុខ ដោយសារតែមិនអាចសម្រេចបាន...
គិតចាប់តាំងតែពីបានផ្ទេរមកចូលរួម Old Trafford កីឡាករ CR7 មួយរយៈចុងក្រោយនេះ ហាក់ដូចជាមិនអាចបង្ហាញទំរង់លេងខ្លួន បានល្អឡើយសម្រាប់ក្រុម ប៉ុន្តែមានការលើកឡើងចុងក្រោយមួយ ដោយអតីតគូប្រជែង Ballon d’Or ថាក្រុមគ្មានហេតុផលណាមួយ ដែលត្រូវបោះបង់គាត់ និងទុកគាត់ចោលនោះដែរ។ លោក van Basten អតីតកីឡាករឆ្នើមរបស់ហូឡង់ បានបញ្ជាក់ប្រាប់ទៅកាន់គ្រូបង្វឹកថ្មី របស់បិសាចក្រហម Man...
កីឡាករខ្សែការពារឆ្នើម ជើងចាស់ Giorgio Chiellini ទីបំផុតបានប្រកាស ក្នុងការចូលនិវត្ត ពីក្រុមជម្រើសជាតិអ៊ីតាលីហើយ នៅក្នុងការប្រកួតមិត្តភាពចុងក្រោយ នាពេលខាងមុខនេះ។ ប្រធានក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ បានបញ្ជាក់ហើយថា នឹងព្យួរស្បែកជើងជាមួយនឹងជម្រើសជាតិ ក្រោយចប់ការប្រកួតមួយ នៅកីឡាដ្ឋាន Wembley របសអង់គ្លេសប្រកួត ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។ កីឡាករកំពូលរូបនេះ បានជួយឲ្យអ៊ីតាលីឡើង ទៅដល់ចំណុចល្អបំផុត កាលពីឆ្នាំទៅដោយ អាចលើកពានរង្វាន់អឺរ៉ូ...
ខ្សែបម្រើប្រយុទ្ធវ័យក្មេង Samuel Chukwueze បានបង្ហាញមហិច្ឆតាចង់ជួយ Villarreal ទម្លាក់ Liverpool ដើម្បីបានកៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រ Champions League។ ជាមួយនឹងជំនាញជើងឆ្វេងដ៏ល្អ កីឡាករសញ្ជាតិនីហ្សេរីយ៉ា Samuel គឺជាកីឡាករអាហ្រ្វិក មានទេពកោសល្យចុងក្រោយដែលមាន ការចាប់អារម្មណ៍ខ្លាំងនៅ UCL។ កាលពីដើមខែនេះ កីឡាករវ័យ២២ឆ្នាំ រកបានគ្រាប់បាល់ចុងក្រោយជួយ Villarreal ទម្លាក់...
អ្នកចាត់ការរបស់ Manchester City លោក Pep Guardiola បានបង្ហាញកាយវិការខឹងសម្បាជាខ្លាំងលើ Riyad Mahrez បន្ទាប់ខ្សែបម្រើប្រយុទ្ធរូបនេះធ្វើឲ្យខាតឱកាសរកគ្រាប់បាល់លើក្រុម Real Madrid។ Man City បានយកឈ្នះ Real ក្នុងលទ្ធផល ៤-៣ សម្រាប់ជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League។ City...
វ៉រស/សូហ្វីយ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ទៅកាន់ប្រទេសប៉ូឡូញ និងប៊ុលហ្គារីចាប់ពីថ្ងៃពុធនេះ បើយោងតាមក្រុមហ៊ុនថាមពល និងអាជ្ញាធរ បានឲ្យដឹងដូច្នេះ ។ ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ប៉ូឡូញ ឈ្មោះ PGNiG បាននិយាយកាលពីថ្ងៃអង្គារថា សាជីវកម្មថាមពលរបស់រុស្ស៊ី Gazprom នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ទៅកាន់ប្រទេសប៉ូឡូញចាប់ពីល្ងាចថ្ងៃពុធ។...