កីឡា

លោក ស សុខា សំណេះសំណាល និងពិសាអាហារសាមគ្គីថ្ងៃត្រង់ ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា ជាសិក្ខាកាមហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ព្រឹកនេះក្នុងនាម ប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា លោក ស សុខា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ Korea National Sport University ដឹកនាំប្រតិភូ ជួបសំណេះសំណាល និងចូលរួមពិសាអាហារសាមគ្គីថ្ងៃត្រង់ ជាមួយគ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា ដែលជាសិក្ខាកាមធ្វើការហ្វឹកហាត់ នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ។ ក្នុងនោះដែរ ក៏បានឧបត្ថម្ភថវិកា ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង ២០នាក់ ដោយក្នុង ១នាក់ៗ ចំនួន ២០០ដុល្លារ ។

គ្រូបង្វឹក និងកីឡាករ កីឡាការិនីកម្ពុជា ចំនួន ២០រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់បញ្ជូនអោយទៅធ្វើការហ្វឹកហាត់ នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ រយៈពេល ១ខែ ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាពបច្ចេកទេស និងគុណផល សម្រាប់ត្រៀមលក្ខណៈ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ និងចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា៕

Most Popular

To Top