ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាកីឡាករបារាំងរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីធ្វើបាន២គ្រាប់ទល់នឹង Mallorca ធ្វើឲ្យគេមាន៤១៣គ្រាប់ក្នុងអាជីព ច្រើនជាង Thierry Henry ២គ្រាប់។ ការប្រកួតកាលពីយប់មិញក្នុងក្របខណ្ឌ La Liga កីឡាករសញ្ជាតិបារាំងធ្វើបានល្អមែនទែន ដោយបានទាត់បញ្ចូលទី២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូលមួយគ្រាប់ ជួយ Real Madrid ឈ្នះ Mallorca...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា The Power Of The Dog បានយករង្វាន់ធំនៅក្នុងពិធី BAFTAs ជាកន្លែងដែលតារា និងអ្នករៀបចំបានរំលេចសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន ហើយម្ចាស់ផ្ទះ Rebel Wilson បានផ្ញើសារមួយ សម្រាប់លោក Vladimir Putin មេដឹកនាំប្រទេសរុស្ស៊ី...
អង់គ្លេស៖ គម្រោងរបកគំហើញ ត្រូវបានពិពណ៌នាថា មហិច្ឆតាបច្ចេកវិទ្យាដំបូង សម្រាប់ចក្រភពអង់គ្លេស ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ជីវិត នៅលើផែនដីផងដែរ បន្ទាប់ពីមនុស្សយន្តប្រមាញ់អុកស៊ីសែន និងស្ថានីយ៍ថាមពល នៅក្នុងលំហគឺជារឿង២ ចំពោះវិស្វករអង់គ្លេស អាចអភិវឌ្ឍបានដោយសារការប្រើប្រាស់ថវិកាថ្មី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ រដ្ឋមន្ត្រីវិទ្យាសាស្ត្រលោក George Freeman បានប្រកាសពីការបោះទឹកប្រាក់ ២ លានផោនសម្រាប់គម្រោងថ្មីចំនួន ១៣ ដែលប្រើប្រាស់វិធីសាស្រ្តត្រួសត្រាយផ្លូវ...
ស៊ីដនី៖ អ្នកវិទ្យាសាស្ត្របានរកឃើញ សត្វមំសាសីសមុទ្រថ្មី និងតូច ដែលមានសមត្ថភាពស្រូបយកកាបូន ដោយធម្មជាតិ ពីព្រោះអតិសុខុមប្រាណកោសិកាតែមួយ មានសមត្ថភាពធ្វើរស្មីសំយោគ ក៏ដូចជាការបរបាញ់ និងស៊ីសាច់សត្វអាចជា អាវុធសម្ងាត់ នៃការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។ ពួកគេនិយាយថា អតិសុខុមប្រាណកោសិកាតែមួយ អាចជាអាវុធសម្ងាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ នៅពេលដែលមហាសមុទ្រកាន់តែក្តៅ និងមានជាតិអាស៊ីតច្រើន។ យោងតាមក្រុមនៅសាកលវិទ្យាល័យ បច្ចេកវិទ្យាស៊ីដនី នៅប្រទេសអូស្ត្រាលី...
អង់គ្លេស៖ សារព័ត៌មាន Sky News បានសិក្សាថា ការិយាល័យ Home Office កំពុងត្រូវបានស៊ើបអង្កេត បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បានទាញយកទិន្នន័យពីទូរសព្ទដៃរាប់រយគ្រឿង ដែលរឹបអូសបានពីជនចំណាកស្រុក ដែលឆ្លងកាត់ប៉ុស្តិ៍យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាមព័ត៌មានលម្អិត ដែលបានចេញផ្សាយក្រោមច្បាប់សេរីភាព នៃព័ត៌មានថា ករណីនៃបុគ្គលប្រហែល ៨៥0 នាក់ កំពុងត្រូវបានពិនិត្យ ដើម្បីមើលថា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារ យុវជនគណបក្សប្រជាជន ខេត្តព្រះសីហនុ និងលោក សរ កក្កដាអភិបាលស្រុកព្រៃនប់ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិត ស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួន ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិត ក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរកក្កដា អភិបាលស្រុកព្រៃនប់ កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។ កម្មវិធីនេះមានបទបង្ហាញ អំពីគោលនយោបាយ អភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធី ពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយ ដល់ កម្មករ កម្មការីនី និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ មានប្រសាសន៍ ថ្លែងអំណរគុណ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុក បញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់ មានរោងចក្រតូច ធំ ច្រើនកន្លែង ដែលផ្តល់ឱកាសមានការងារធ្វើ សម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាព ក្នុងគ្រួសារ។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ ជាមួយកម្មករនិយោជិតទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយ គាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានលើកឡើង បង្ហាញអំពីសមិទ្ធិផលថ្មីៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្មនិងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម៕
ភ្នំពេញ៖ តារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្ននេះ បើទោះជាកូនប្រុសម្នាក់ ចម្រើនវ័យកាន់ធំយ៉ាងណាក៏ដោយ បើងាកមកមើលសម្រស់របស់នាងវិញ ឃើញថានៅតែស្រស់ស្អាត ជាងនេះទៅទៀត រាងរបស់នាងកាន់តែស្លីម ជាងកាលនៅម្នាក់ឯងទៅទៀត ។ ដូច្នេះហើយទើបមានអ្នកគាំទ្រជាច្រើនបានលាន់មាត់ស្ញើចសរសើរ មិនដាច់ពីមាត់ឡើយ ពីការថែរក្សាសម្រស់បានយ៉ាងល្អ របស់តារាស្រីសិចស៊ីរូបនេះ ។ បើនិយាយដល់សម្រស់ ថ្មីៗនេះអ្នកនាង ផាន់ ផាត់ណា...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងដកហូតឋានៈ ពាណិជ្ជកម្មជាប្រទេស ដែលពេញចិត្តបំផុត របស់រុស្ស៊ី ចំពេលមានវិបត្តិអ៊ុយក្រែន ដោយកត់សម្គាល់ថា ខ្លួននឹងធ្វើការជាមួយ ក្រុមប្រទេសទាំងប្រាំពីរ (G7) និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មថ្មី។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងមេដឹកនាំ G7...
ហូឡង់៖ រដ្ឋាភិបាលប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយចំនួន ២,៨ពាន់លានអឺរ៉ូ (ប្រហែល ៣,០៥ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា ដែលបន្តកើនឡើង។ រដ្ឋមន្ត្រីសង្គមកិច្ច និងការងារលោកស្រី Karien van Gennip បានលើកឡើងថា ប្រាក់ឧបត្ថម្ភថាមពលមួយដង សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប នឹងត្រូវបានបង្កើនពី ២០០ អឺរ៉ូដល់...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោល ការសិក្សាថ្មីមួយ ដែលអះអាងថា ការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាប់បញ្ចូលថាជា “ការប៉ាន់ស្មាន និងផ្តល់ព័ត៌មានមិនត្រឹមត្រូវ”។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានបង្ហាញថាមនុស្ស ៤,៧ លាននាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់ក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១ ដែលខ្ពស់ជាង...