ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកសាងប្រជាប្រិយភាពខ្លាំងមិនធម្មតា ក្រោយពីបានក្លាយជាអ្នកតំណាងឱ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញាអន្តរទ្វីប ប្រចាំឆ្នាំ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប ។ សព្វថ្ងៃនេះ ពេជ្រ វត្តី សារ៉ាវឌ្ឍី កំពុងផ្សព្វផ្សាយសម្រស់ ដ៏ស្រស់ត្រកាលរបស់នាង តាមរយៈបណ្ដាញសង្គម រួមជាមួយការងារម៉ូឌែលផងដែរ។ ហើយគ្រប់កាលទេសៈ នៃការតុបតែងខ្លួនរបស់នាង ឃើញថាពិតជាសមសួនមិនថាទាំងសិចស៊ី និងបុរាណ...
ភ្នំពេញ៖ ការផ្ទុះកូវីដសារជាថ្មីឡើងវិញ ធ្វើឲ្យតារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា មិនអាចសម្រេចបំណងធំ ក្នុងការគ្រងឈុតកូនក្រមុំមែនទែននៅឆ្នាំ២០២២ នេះបានឡើយ បន្ទាប់ពីនាងបានឆាចោលម្ដងរួចទៅហើយ កាលពីឆ្នាំ២០២១ ព្រោះតែកូវីដនេះ។ យ៉ាងណាតារាហង្សមាសរូបនេះហាក់គ្មានការបារម្ភខ្លាច ចំណងស្នេហាមានការប្រែប្រួលនោះទេ ព្រោះថាពេលនេះរូបនាងនិងលោកគឹម ហាន ក្លាយទៅជាចិត្ត១ ថ្លើម១ ទៅហើយក្រោយភ្ជាប់ស្នេហ៍ បានជាង២ឆ្នាំទទួលបាន ចំណងដៃកូនប្រុស១ អាយុជិត២ឆ្នាំ។...
ភ្នំពេញ: លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ ប្រាណកម្រិតមូលដ្ឋាន ដែលបានដំណើរការពីថ្ងៃទី២៣ ខែមករារហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកអនុប្រធាននាយកដ្ឋាន...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី កាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ របស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា អគ្គសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង ហៅកាត់ (JCS) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីល ផ្លោង១គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើត របស់ប្រទេសខ្លួន ។ ខាងJCS បានលើកឡើងថា ខ្លួនបានរកឃើញមីស៊ីលផ្លោង ដែលបាញ់ចេញពីតំបន់ជុំវិញទីក្រុងព្យុង យ៉ាងនៅម៉ោង៧និង៥២ នាទីព្រឹកម៉ោងក្នុងស្រុក...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល និងក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទំាង២ក្រុម យកឈ្នះលើគូប្រកួតរៀងៗខ្លួន បញ្ចប់ក្នុងពូលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ។ សម្រាប់ការប្រកួតជុំចុងក្រោយនេះ ពូល “B”...
កីឡាករ Marcus Rashford មិនសូវជាសប្បាយចិត្តជាមួយ នឹងទំរង់លេងរបស់គាត់ឡើយនេះ ជាការលើកឡើងរបស់គ្រូបង្វឹកក្លឹបលោក Ralf Rangnick ប៉ុន្តែក្រុមនៅតែមានជំនឿចិត្ត សម្រាប់កីឡាករអង់គ្លេសរូបនេះថា នឹងអាចបង្ហាញសមត្ថភាពដ៏អស្ចារ្យ របស់ខ្លួននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក្តីនៅមុនការប្រកួតប៉ះនឹង Watford នៅចុងសប្តាហ៍នេះលោក Rangnick ទទួលស្គាល់ថាទំរង់លេងរបស់គាត់ គឺជាបញ្ហារបស់កីឡាករ និងមិនមែនជារបួសដែលសល់តាំង តែពិដើមរដូវកាលនោះទេ។ លោកគ្រូបង្វឹកបាននិយាយបែបនេះថា៖ Rashford...
បរទេស៖ សេតវិមានបានចាត់វិធានការដ៏កម្រ ប៉ុន្តែដ៏មានឥទ្ធិពលនៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ទៅលើមេដឹកនាំពិភព លោក ដោយចូលរួមជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោសលោក ពូទីន ចំពោះការលុកលុយ ដោយយោធាចូលប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន US News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki...
បរទេស៖ ចំពេលមានវិបត្តិអ៊ុយក្រែន មានរបាយការណ៍ដែលបង្ហាញថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបំផ្លាញ។ ទោះយ៉ាងណាមិនទាន់មានការបញ្ជាក់ អំពីបញ្ហានេះក៏ដោយ។ ត្រូវបានគេអះអាងថា ជាយន្តហោះដ៏ធំបំផុត របស់ពិភពលោក Antonov An-225 ត្រូវបានកត់ត្រាចុងក្រោយ នៅអាកាសយានដ្ឋាន Hostomel (GML) ។ នេះបើយោងតាមវែបសាយ MSN បានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២២ថា យោធាអ៊ុយក្រែនបានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះថា ទាហានរុស្ស៊ី បានវាយប្រហារមកលើមូលដ្ឋានទ័ព ដែលមានទីតាំងនៅលើវិថីសំខាន់ មួយក្នុងរដ្ឋធានី គៀវ (Kyiv) របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះ ត្រូវបានវាយបកវិញផងដែរ ។ ដោយឡែក បើយោងតាមទីភ្នាក់ងារ Interfax...