គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Eric Ten Hag បានបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងអ្នកចាំទីអង់គ្លេស Jordan Pickford ទោះបីជាបច្ចុប្បន្នកុងត្រាថ្មី របស់អ្នកចាំទី De Gea មិនទាន់ប្រាកដប្រជានៅឡើយក្តី។ អ្នកចាំទី Pickford ដែលមានវ័យ២៩ឆ្នាំ និងជាកីឡាករដៃទី១របស់ជម្រើសជាតិអង់គ្លេសនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលអាចលក់ចេញដោយក្លឹប...
JIUQUAN៖ យោងតាមការចេញផ្សាយជាផ្លូវគេហទំព័រ ស៊ីនហួ បានឲ្យដឹងថា ប្រទេសចិន បានបាញ់បង្ហោះដោយជោគជ័យ នូវរ៉ុក្កែតនាវាផ្ទុកយន្តហោះ Kuaizhou-1A ដើម្បីបញ្ជូនផ្កាយរណបថ្មីមួយ ទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិនកាលពីថ្ងៃសុក្រ។ ផ្កាយរណបពិសោធន៍ Longjiang-3 បានចូលទៅក្នុងគន្លងដែលបានគ្រោងទុក។ វានឹងត្រូវបានប្រើ ដើម្បីផ្ទៀងផ្ទាត់ទំនាក់ទំនងផ្កាយរណប និងបច្ចេកវិទ្យាចាប់សញ្ញាពីចម្ងាយ ហើយវាជាបេសកកម្ម ហោះហើរលើកទី ២០ ដោយប្រើរ៉ុក្កែតរបស់ក្រុមហ៊ុនអាកាសចរណ៍...
ណានជីង៖ យោងតាមការចេញផ្សាយជាផ្លូវគេហទំព័រ ស៊ីនហួ បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូបានរកឃើញ វត្ថុស្មូនដែលមានរាងដូចជ្រូកដ៏កម្រមួយ អាចជារបស់ក្មេងលេងកាលពី ៦,០០០ ឆ្នាំមុននៅ ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ ជ្រូកគ្រឿងស្មូនត្រូវបានគេរកឃើញ នៅទីតាំងយុគថ្មរំលីងនៃវត្ថុបុរាណ Ma’an ក្នុងទីក្រុង Wuxi ដែលនាំឲ្យអ្នកស្រាវជ្រាវជឿថា ជ្រូកប្រហែលជាត្រូវបានចិញ្ចឹម នៅក្នុងតំបន់កាលពី ៦,០០០ឆ្នាំមុន។ លោក...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនាថា ក្នុងអំឡុងពេលនៃការបាញ់បង្ហោះ យានអវកាសនាពេលថ្មីៗនេះ ប្រទេសចិន បានសាកល្បងប្រព័ន្ធឆ័ត្រយោងអាចជួយណែនាំគ្រាប់រ៉ុក្កែត ដែលធ្លាក់ចូលទៅក្នុងតំបន់គោលដៅ បានយ៉ាងងាយស្រួលបំផុត។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ នៅលើរ៉ុក្កែត Long March-3B ដែលដឹកផ្កាយរណបរុករក BeiDou ទៅកាន់គន្លងតារាវិថីកាលពីថ្ងៃទី ១៧ ឧសភា ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត...
អាមេរិក៖នាយកប្រតិបត្តិក្រុមហ៊ុន Meta Platforms Inc. លោក Mark Zuckerberg បានស្វែងរកការធានាឡើងវិញដល់បុគ្គលិកអំពីយុទ្ធសាស្ត្រ របស់ក្រុមហ៊ុន ជាពិសេសការសង្កត់ធ្ងន់ទៅលើបញ្ញាសិប្បនិម្មិត ត្រឹមតែ ២ សប្តាហ៍បន្ទាប់ពីវាបានបញ្ចប់ការកាត់ការងារចុងក្រោយបង្អស់។ នេះបើតាមអ្នកនាំពាក្យ Meta បាននិយាយថា នាយកប្រតិបត្តិបានប្រាប់កម្មករនៅកិច្ចប្រជុំមួយថា អាទិភាព ២ របស់ក្រុមហ៊ុន គឺការបញ្ចូល AI...
សមិទ្ធិផលដ៏លេចធ្លោបំផុតរបស់ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកឈានមុខគេ បានឈ្នះមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហភាពអឺរ៉ុប។ ខ្មែរ ប៊ែវើរីជីស នាព្រឹកថ្ងៃទី១០ ខែមិថុនា បានតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទសារព័ត៌ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីជាការអបអរសាទរដល់ការឈ្នះរង្វាន់ មេដាយមាសផង ក៏ដូចជាចូលរួមផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀតពីផលិតផលក្នុងស្រុកដែលមានគុណភាព ទទួលស្គាល់ដោយគ្រប់ប្រជាជាតិលើពិភពលោក។ អ្នកឧកញ៉ា លាង ម៉េង បានថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស វិនិយោគផ្តោតលើចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាថាជោគជ័យដែលយើងទទួលបាន គឺនឹងនៅស្ថិតស្ថេររាប់រយឆ្នាំទៅមុខ ហើយនៅតែឈរជើង ក្នុងទីផ្សារយ៉ាងរឹងមាំក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀរនិងភេសជ្ជៈកម្រិតអន្តរជាតិ។» បន្ថែមពីនេះ អំឡុងពេល ទៅទទួលមេដាយមាស ពីស្ថាប័ន Monde Selection នៅប៊ែលហ្សិក ថ្នាក់ដឹកនាំកំពូល ក៏បានទៅជួបពិភាក្សា ជាមួយក្រុមហ៊ុនយក្សលំដាប់ពិភពលោក និងឈរឈ្មោះលេខ១ រាប់រយឆ្នាំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ផ្គត់ផ្គង់គ្រឿងផ្សំលំដាប់លេខ១ ប្រើប្រាស់បច្ចេកវិទ្យា ឱ្យកាន់តែទំនើបដាច់គេ និងបំពាក់នូវគ្រឿងចក្រខ្នាតធំក្នុងការផលិតស្រាបៀរ និងភេសជ្ជៈគ្រប់ប្រភេទឱ្យកាន់តែមានគុណភាពស្តង់ដារអន្តរជាតិ។
ភ្នំពេញ៖ ឆ្លៀតឱកាសពេលដែលថ្នាក់ដឹកនាំកំពូល និងគណៈគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទទួលមេដាយមាស Monde Selection ពីប្រទេសប៊ែលហ្សិក ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដូចជា Holland Malt និង Hopsteiner បានអញ្ជើញ ខ្មែរ ប៊ែវើរីជីស ទៅទស្សនកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបន្តនាំយកបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្ម...
ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីសជារោងចក្រស្រាបៀរ និងភេសជ្ជៈឈានមុខគេនៅកម្ពុជា។ លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗ ដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជា មានផលិតផលស្រាបៀរ និងភេសជ្ជៈ ក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ នៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើម សុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាព លើបរិស្ថានជាចម្បង។ រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវ ចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេស នៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។ គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស រហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕
ភ្នំពេញ៖ មោទនភាពពិតសម្រាប់កម្ពុជា! ផលិតផលក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានទទួលមេដាយមាសច្រើនជាងគេបំផុត នៅកម្ពុជារហូតដល់៣៣គ្រឿង ពីស្ថាប័នអន្តរជាតិ Monde Selection ។ លើសពីការអញ្ជើញទៅទទួលមេដាយមាស Monde Selection នៅប្រទេសបែលហ្ស៊ិកក្រុមហ៊ុនធំៗ នៅសហភាពអឺរ៉ុបបានអញ្ជើញថ្នាក់ដឹកនាំកំពូល របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ទៅផ្សារភ្ជាប់ទំនាក់ទំនងគ្នា និងសំណេះសំណាល ដើម្បីស្គាល់ឱ្យកាន់តែច្បាស់ពីក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលឈានមុខគេនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថាផលិតលផល របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសមានដូចជា CAMBODIA...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានរំលឹកឡើងវិញថា កំណើនសេដ្ឋកិច្ច របស់ប្រទេសម៉ាឡេស៊ី នឹងកើនឡើង ដោយគិតជាមធ្យម៤,៥ភាគរយនៅក្នុងឆ្នាំ២០២៣នេះ ។ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ IMF បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើនសេដ្ឋកិច្ចបើយឺតជាងនេះ កំពុងតែឆ្លុះបញ្ចាំង ពីដំណើរឆ្ពោះទៅមុខរបស់ពិភពលោក ។...