Event

ត្រូវប៉ាន់តែម្តង! មកមើលការប្រគំតន្រ្តី ឆាកចុងក្រោយ​ ត្រូវបានម៉ូតូម្នាក់១គ្រឿង

ភ្នំពេញ៖ ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert បានមកដល់ទីបញ្ចប់ដែលឆាកចុងក្រោយបំផុត ធ្វើនៅក្នុងខេត្តព្រៃវែង ហើយបានរកឃើញ អតិថិជនសំណាង ២រូប ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ម្នាក់១គ្រឿងផងដែរ ពីការចាប់សន្លឹកឆ្នោត។

អតិថិជនទាំងពីររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសរួមមាន៖ គង្គា វណ្ណីតា រស់នៅខេត្តព្រៃវែង និង វ៉ាន សារ៉ាន់ រស់នៅខេត្តព្រៃវែង។

ក្រៅពីនេះ CAMBODIA BEER បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ដល់អតិថិជន ១រូប និងភេសជ្ជៈប៉ូវកម្លាំងវើក បានប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ដល់អតិថិជន ២រូប។

ការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert ពិតជាទទួលបានការគាំទ្រជាខ្លាំងពីគ្រប់សំណាក់ បងប្អូនទស្សនិកជនតាមបណ្តាខេត្តក្រុងនានា ដែលព្រឹត្តិការណ៍តន្ត្រីនីមួយៗ មានមនុស្សចូលរួមទស្សនាច្រើនកុះករ មានភាពសប្បាយរីករាយជាខ្លាំង។ គ្រប់ការប្រគំតន្ត្រីទេសចរណ៍ទាំងអស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែធ្វើការចែករង្វាន់ម៉ូតូ ដល់អ្នកមកទស្សនាផ្ទាល់ដែលរង្វាន់ម៉ូតូ ដែលបានចែកហើយមានចំនួនសរុប ៥២គ្រឿង។

ជួបគ្នាម្តងទៀតឆាប់ៗនេះ ជាមួយការប្រគំតន្រ្តីទេសចរណ៍ ពីក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស។

Most Popular

To Top