Stockholm៖ រដ្ឋាភិបាលស៊ុយអែត បានអនុម័តលើការ សាងសង់ឃ្លាំងចុងក្រោយ សម្រាប់ឥន្ធនៈនុយក្លេអ៊ែរ ដែលត្រូវបានប្រើប្រាស់ ក្នុងប្រទេសស៊ុយអែត សម្រាប់ការរក្សាទុកដោយសុវត្ថិភាព និងរយៈពេលវែងនៃកាកសំណល់ នុយក្លេអ៊ែររបស់ប្រទេស។ ទីតាំងនេះ ស្ថិតនៅក្នុងតំបន់ជុំវិញរោងចក្រ ថាមពលនុយក្លេអ៊ែរ ដែលមានស្រាប់នៅ Forsmark ប្រហែល ១៤០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី Stockholm នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្រោមផែនការនេះ...
The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បង ក្នុងការទំនាក់ទំនងជាមួយនឹងភ្នាក់ងារ របស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។ Dybala វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញ នៅមិនទាន់អាចបន្តកុងត្រាថ្មី បាននៅឡើយដែលនេះ មានន័យថាកីឡាករអាចធ្វើការចាកចេញពី Juventus ដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ។ Liverpool រំពឹងទុកថា...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះ អាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះ សម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថា នេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅ របស់ក្លឹបមួយចំនួនហើយ ដែលជាក់ស្តែង Liverpool គឺបានទាត់ចោល...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា វាប្រាកដច្បាស់ថា សហរដ្ឋអាមេរិក មិនចង់ដោះស្រាយក្តីព្រួយបារម្ភសន្តិសុខ ដ៏ចម្បងរបស់ខ្លួននោះទេ ប៉ុន្តែបានបន្តចំហរទ្វារ សម្រាប់កិច្ចពិភាក្សាគ្នាបន្ថែមទៀត ក្នុងដំណើរជាប់គាំងជុំវិញ បញ្ហាប្រទេសអ៊ុយក្រែន។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូ ដែលបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់ នៅជិតប្រទេសអ៊ុយក្រែននោះ នឹងមិនប្រញាប់ប្រញាល់ ធ្វើការសម្រេចបញ្ចប់នោះទេ...
ទីក្រុងប៉េកាំង៖ ប្រទេសចិន កំពុងទាមទារឲ្យសហរដ្ឋអាមេរិក បញ្ចប់ការជ្រៀតជ្រែក ការប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ដែលចាប់ផ្តើមនៅខែក្រោយនេះ ហើយនិយាយជាក់ស្តែងមួយ ចំពោះការធ្វើពហិការការទូត ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រសួងការបរទេសបាននិយាយថា លោករដ្ឋមន្ត្រី Wang Yi បានធ្វើការទាមទារ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony...
ស៊ីដនី៖ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី បានរកឃើញវត្ថុចម្លែកមួយនៅ Milky Way ដោយពួកគេនិយាយថា មិនដូចអ្វីដែលតារាវិទូធ្លាប់បានឃើញនោះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ វត្ថុត្រូវបានប្រទះឃើញជាលើកដំបូង ដោយនិស្សិតសាកលវិទ្យាល័យ កំពុងធ្វើការលើនិក្ខេបបទថ្នាក់បរិញ្ញាបត្រ របស់លោក បញ្ចេញថាមពលវិទ្យុយ៉ាងខ្លាំង៣ដង រៀងរាល់ម៉ោង។ តារាវិទូ Natasha Hurley-Walker ដឹកនាំការស៊ើបអង្កេតបន្ទាប់ពី ការរកឃើញរបស់សិស្ស បាននិយាយថា ជីពចរកើតឡើងរៀងរាល់...
Harper Beckham គឺជាកូនស្រីរបស់បុគ្គលល្បី ២រូបគឺ ឪពុក David Beckham អតីតកំពូលកីឡាករបាល់ទាត់ និងម្ដាយ Victoria Beckham តារាចម្រៀង និងជាបុគ្គលសំខាន់បំផុត ក្នុងវិស័យ Fashion។ កើតមកជាកូនពៅ ក្នុងគ្រួសារ ដែលមានបងប្រុស ៣នាក់ Harper តែងទទួលបាន ក្ដីស្រឡាញ់យ៉ាងខ្លាំងពីបងៗ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មី ប្រមាណជា៣៣,៥លានផោន ក្នុងការសុំទិញយកកីឡាករ ខ្សែបម្រើម្នាក់របស់ក្លឹប Lyon។ ប្រភពដដែលបានឲ្យដឹងដែរថា មកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយ ដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំង ទៅកាន់ទឹកដីអង់គ្លេស ទោះបីជាកន្លងមក មានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៦ ខែមករា ផលិតកម្ម IST Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបង្ហាញថា លោក Younghoon សមាជិកក្រុម Boyz បានទទួលលទ្ធផលតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយ ។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ IST Entertainmentបានឲ្យដឹងថា យើងសូមជូនដំណឹងដល់អ្នកថា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារអវកាសអ៊ីស្រាអ៊ែល ហៅកាត់ (ISA) បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង Artemis និងបានចូលរួមកម្មវិធីដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនមនុស្សចុះចត នៅលើឋានព្រះចន្ទ្រ នៅឆ្នាំ២០២៥ និងក្រោយមកនៅលើភពព្រះអង្គារ ។ ទីភ្នាក់ងារ ISA...