The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មី ប្រមាណជា៣៣,៥លានផោន ក្នុងការសុំទិញយកកីឡាករ ខ្សែបម្រើម្នាក់របស់ក្លឹប Lyon។ ប្រភពដដែលបានឲ្យដឹងដែរថា មកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយ ដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំង ទៅកាន់ទឹកដីអង់គ្លេស ទោះបីជាកន្លងមក មានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៦ ខែមករា ផលិតកម្ម IST Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបង្ហាញថា លោក Younghoon សមាជិកក្រុម Boyz បានទទួលលទ្ធផលតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយ ។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ IST Entertainmentបានឲ្យដឹងថា យើងសូមជូនដំណឹងដល់អ្នកថា...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារអវកាសអ៊ីស្រាអ៊ែល ហៅកាត់ (ISA) បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង Artemis និងបានចូលរួមកម្មវិធីដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនមនុស្សចុះចត នៅលើឋានព្រះចន្ទ្រ នៅឆ្នាំ២០២៥ និងក្រោយមកនៅលើភពព្រះអង្គារ ។ ទីភ្នាក់ងារ ISA...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា លោកនឹងពិចារណា លើការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន លើលោក Vladimir Putin ប្រសិនបើរុស្ស៊ីឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយថា...
បរទេស៖ ទីប្រឹក្សានយោបាយរបស់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន កំពុងតែធ្វើការជួបគ្នា សម្រាប់ជាលើកដំបូង គិតចាប់តាំងពីវិបត្តិជុំវិញព្រំដែន របស់ប្រទេសទាំងពីរ បានចាប់ផ្តើម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ កិច្ចពិភាក្សាគ្នា៤ភាគី នៅថ្ងៃពុធក្នុងទីក្រុងប៉ារីសនេះ ក៏នឹងមានការចូលរួមដោយប្រទេសបារាំង និងអាល្លឺម៉ង់ ហើយកិច្ចជំនួបនោះ បង្ហាញពីការប្រើប្រាស់ឡើងវិញ នូវកិច្ចពិភាក្សាដែលគេហៅថា...
ភ្នំពេញ៖ ក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ និងក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ដូចគ្នាសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឳកាសបិទការប្រកួតកីឡា...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា ក្រុមហ៊ុន Samsung បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាកំណើនទ្វេដង នៃប្រាក់ចំណូលប្រចាំឆ្នាំ២០២១ របស់ខ្លួន ។ ប្រាក់ចំណេញប្រតិបត្តិការ បានកើនឡើង៤៣,៥ភាគរយ ក្នុង១ឆ្នាំ ដល់៥១,៦៣ពាន់ពាន់លានវ៉ុន ស្មើនឹង ៤៣ពាន់លានដុល្លារអាមេរិក...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ២៦ ខែមករា ទីភ្នាក់ងាររបស់ Hyolyn Bridge បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ បង្ហាញថា នាង Hyolyn នឹងផ្អាកសកម្មភាពរបស់នាង នាពេលនេះ បន្ទាប់ពីធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19។ ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់...
ដាម៉ាស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ SANA នៅថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក ដែលស្ថិតនៅភាគខាងជើង នៃប្រទេសស៊ីរី បានធ្វើការបញ្ជូនប្រេងស៊ីរី ដែលត្រូវបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់។ ដោយមានការជួយជ្រោមជ្រែង ពីសំណាក់កងកម្លាំងឃឺដ ដែលកំពុងដឹកនាំកម្លាំងប្រជាធិបតេយ្យ របស់ស៊ីរីនោះ ប្រេងប្រមាណជា១៣០ស៊ីទែន ត្រូវបានបញ្ជូនចេញពីខេត្ត Hasakah ទៅកាន់តំបន់ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ដោយការរៀបចំបើកផ្លូវ ពីសំណាក់កងកម្លាំងអាមេរិក។ ប្រភពដដែលបានឲ្យដឹងដែរថា...
ខ្សែប្រយុទ្ធ Pierre Emerick-Aubameyang មិនត្រូវបានអនុញ្ញាតឲ្យទៅហ្វឹកហាត់ជាមួយក្រុម Arsenal របស់ខ្លួន នៅឯទីក្រុងឌូបៃ នៅទីលានហ្វឹកហាត់សម្រាប់ពាក់កណ្ដាលរដូវកាលនោះទេ។ បើតាម The Telegraph ខ្សែប្រយុទ្ធរូបនេះត្រូវបានខាង Arsenal ឲ្យហ្វឹកហាត់ខ្លួនឯង ខណៈឯ Jack Wilshere ដែលជាអតីតកីឡាកររបស់ Arsenal សោះបែរទៅអាចចូលរួមហ្វឹកហាត់នៅឯឌូបៃនោះបានទៅវិញ។ កីឡាកររូបនេះ ត្រូវបានរងពិន័យពីក្លឹបរបស់ខ្លួនបន្តបន្ទាប់រហូតមកចាប់តាំងពីខែធ្នូ...