កីឡា

Lyon ទទួលយកសំណើរ តម្លៃ៣៣លានផោនពី Newcastle

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបសេដ្ឋីថ្មីអង់គ្លេស Newcastle បានធ្វើការចំណាយសាជាថ្មី ប្រមាណជា៣៣,៥លានផោន ក្នុងការសុំទិញយកកីឡាករ ខ្សែបម្រើម្នាក់របស់ក្លឹប Lyon។

ប្រភពដដែលបានឲ្យដឹងដែរថា មកដល់ពេលនេះ Lyon គឺបានប្រកាសទទួលយកសំណើរនេះហើយ ដើម្បីអាចឲ្យកីឡាករ Bruno Guimaraes ក្នុងការចាកចេញពីបារាំង ទៅកាន់ទឹកដីអង់គ្លេស ទោះបីជាកន្លងមក មានការតាមចែចង់ដោយក្លឹបកាំភ្លើងធំ Arsenal ផងដែរ។

គ្រូបង្វឹកថ្មីលោក Eddie Howe ធ្លាប់បានបញ្ជាក់ហើយថា កីឡាករចំណូលថ្មីៗ នឹងបន្តបន្ទាប់ធ្វើដំណើរមកចូលរួម Newcastle តាមផែនការនៅក្នុងខែមករា និងរដូវក្តៅខាងមុខនេះ។

គួរឲ្យដឹងដែរថា Guimaraes ទើបតែបានចូលរួមជាមួយនឹង Lyon ពីក្លឹប Athletico Paranaense កាលពីខែមករា ឆ្នាំ២០២០ប៉ុណ្ណោះ ហើយបច្ចុប្បន្ននៅសល់កុងត្រា ចំនួនដល់ទៅ២ឆ្នាំកន្លះទៀត នៅបារាំង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top