កីឡា

Newcastle បន្តតាមចង់បាន Jobe Bellingham

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Newcastle ត្រូវបានគេជឿជាក់ថា នៅតែបន្តតាមចែចង់ជាមួយ នឹងកីឡាករប្អូនប្រុសរបស់ Jude Bellingham គឺកីឡាករ Jobe Bellingham នៅឡើយទេ។

ទោះបីជាបានបរាជ័យម្តងហើយ កាលពីរដូវក្តៅប៉ុន្តែក្លឹបនេះនៅតែបន្តកា ពិភាក្សានិងឆ្លើយឆ្លង ជាមួយនឹងក្រុមគ្រួសារ របស់ត្រកូល Bellingham នៅឡើយទេហើយការសន្ទនាគ្នានេះ ធ្វើឡើងតាំងតែពីមុនកីឡាកររូបនេះ ចូលរួមជាមួយនឹងក្លឹប Sunderland មកម្ល៉េះ។

កីឡាករខ្សែបម្រើវ័យក្មេងរូបនេះ មានទំរង់លេងខ្លាំងដូចបងប្រុសដែរ ហើយកំពុងទទួលបានការ ចាប់អារម្មណ៍ជាបន្តបន្ទាប់ ទាំងក្លឹបធំៗនៅអឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top