កីឡា

Liverpool បដិសេធ សំណើរចំនួន២ សុំចរចាទិញ Minamino

The Mirror នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះ អាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះ សម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។

ប្រភពដដែលបានឲ្យដឹងដែរថា នេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅ របស់ក្លឹបមួយចំនួនហើយ ដែលជាក់ស្តែង Liverpool គឺបានទាត់ចោល នូវសំណើរសុំចរចាចំនួន២ រួចមកហើយ ដែលមួយក្លឹបនៅលីគបារាំង និងមួយទៀតក្លឹបរបស់អង់គ្លេស។

គួរឲ្យដឹងដែរថាតំណែងរបស់ Minamino ជាមួយនឹង Liverpool គឺស្ថិតនៅរៀងឆ្ងាយបន្តិច ពីជម្រើស១១នាក់ដំបូង ពីព្រោះថាខ្សែប្រយុទ្ធជួរមុខបច្ចុប្បន្ន មានដូចជា Mo Salah, Sadio Mane, Roberto Firmino និង Digoo Jota រួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top