កីឡា

Liverpool សាកល្បងចរចា ជាមួយនឹង Dybala

The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បង ក្នុងការទំនាក់ទំនងជាមួយនឹងភ្នាក់ងារ របស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។

Dybala វ័យ២៨ឆ្នាំ​ ត្រូវបានគេមើលឃើញ នៅមិនទាន់អាចបន្តកុងត្រាថ្មី បាននៅឡើយដែលនេះ មានន័យថាកីឡាករអាចធ្វើការចាកចេញពី Juventus ដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ។

Liverpool រំពឹងទុកថា នឹងអាចក្លាយជាគោលដៅថ្មីរបស់ Dybala ហើយទឹកដី Anfield នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន Dybala ប៉ុន្តែទោះបីជាយ៉ាងណាក្តី Man City ក៏កំពុងធ្វើការតាមដាន ទៅលើស្ថានភាពរបស់កីឡាកររូបនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top