សាន់ទីអាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ថា ប្រទេសឈីលី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី២.០០០ករណី បន្ទាប់ពីបានចុះបញ្ជី នៃអ្នកឆ្លងចំនួន ២.៦៤១នាក់ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ សម្រាប់ករណីសរុបចំនួន១,៧៥១,៧៦៩ករណី ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងទៀតថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤៣នាក់ផងដែរ...
បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ គ្រោងនឹងបន្ថែមថវិកា ៦,៧៥ពាន់លានដុល្លារ ទៅលើការចំណាយយោធាប្រចាំឆ្នាំរបស់ខ្លួន ក្នុងដំណើរបង្កើនជំរុញកិច្ចការពារដែនអាកាស និងដែនសមុទ្រ ស្របពេលខ្លួនមានក្តីព្រួយបារម្ភកាន់តែខ្លាំង ស្តីពីការគម្រាមកំហែង បង្កឡើងដោយប្រទេសចិននិងកូរ៉េខាងជើង។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃសុក្រនេះ បានអនុម័តការចំណាយជាផ្នែក នៃកញ្ចប់ថវិកាបន្ថែម ហើយយោងតាមក្រសួងការពារជាតិជប៉ុន ស្របពេលដែលការបន្ថែម ចំពោះការចំណយលើការពារជាតិបែបនេះ ជាការចំណាយរូមនោះ ប្រាក់ចំនួន៧៧៤ពាន់លានយ៉េន...
ក្លឹប Juventus កំពុងត្រូវបានគេចាប់ផ្តើម ធ្វើការស៊ើបអង្កេតហើយ អំពីបញ្ហាប្រព្រឹត្តខុសឆ្គង ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ នេះបើយោងតាមការបញ្ជាក់របស់ The Goal ។ ប៉ូលីសរបស់អ៊ីតាលីបាននាំគ្នា បើកប្រតិបត្តិការចូលឆេកឆេរ ទៅលើការិយាល័យរបស់ក្លឹប នៅក្នុងទីក្រុង Turin និងទីក្រុង Milan កាលពីថ្ងៃសុក្រម្សិលមិញ ព្រមទាំងបានប្រមូលយកឯកសារមួយចំនួន អំពីកិច្ចការងារដោះដូរកីឡាករ វិក័យប័ត្រ និងរបាយការណ៍ហិរញ្ញវត្ថុផងដែរ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ង់ចង់ឲ្យមានការដកទណ្ឌកម្មទាំងអស់ ក្នុងដំណើរការអាចផ្ទៀងផ្ទាត់បាន នៅរយៈពេលប៉ុន្មានថ្ងៃ មុននៃការបន្តធ្វើកិច្ចពិភាក្សានុយក្លេអ៊ែ នៅក្នុងទីក្រុងវីយេន។ កិច្ចពិភាក្សាដោយប្រយោល នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ រវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយមានការចូលរួម ពីសំណាក់មហាអំណាចធំៗនោះ មានគោលដៅនាំប្រទេសទាំងពីរ ឲ្យចូលទៅអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោន បានបោះបង់ចោលកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្ម...
អាហ្សង់ទីន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានប្រារព្ធខួបមួយឆ្នាំ នៃការស្លាប់របស់វីរបុរសបាល់ទាត់ គឺអតីតកីឡាករបាល់ទាត់ឆ្នើម លោក Diego Maradona ជាមួយនឹងពិធីគោរព វិញ្ញាណក្ខន្ធផ្ទាំងគំនូរ និងសាររំជួលចិត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកMaradona បានស្លាប់ដោយសារជំងឺគាំងបេះដូង នៅអាយុ ៦០ ឆ្នាំ បន្ទាប់ពីវះកាត់ខួរក្បាល កាលពី២សប្តាហ៍មុន។ អ្នកជំនាញផ្នែកសុខភាពចំនួន៧នាក់...
លោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុត នៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត បានប្រកាសលាលែងពីតំណែង ក្រោយសភាបានបោះឆ្នោត តែងតាំងមិនបាន ១២ម៉ោងផង។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅក្នុងថ្ងៃនេះ។ រឿងរ៉ាវទាំងនេះ កើតឡើងកាលពីថ្ងៃពុធម្សិលមិញ ក្រោយសភាតែងតាំងលោកស្រី Magdalena ជានាយករដ្ឋមន្ត្រី ដោយរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយលោកស្រី...
ក្រុមបិសាចក្រហម Manchester United បានយល់ព្រមយកលោក Ralf Rangnick គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ មកដឹកនាំក្រុមហើយ ដោយមានរយៈពេល៦ខែ។ ដំណឹងនៃការយកលោក Rangnick មកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ព្រោះបុរសវ័យ៦៣ឆ្នាំនេះត្រូវបានគេស្គាល់ច្បាស់ថាជាគ្រូបង្វឹកឆ្នើមម្នាក់ និងកសាងប្រវត្តិសាស្ត្រ ក្បួនលេងនៃបាល់ទាត់ អាល្លឺម៉ង់កន្លងទៅផងដែរ។ លោក Rangnick នេះមានក្បួនលេងផ្ទាល់ខ្លួនមួយ ដែលត្រូវបានគេស្ឡាល់ថា Gegenpressing...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវបានឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញអាមេរិក នាង Britney Spears បានបង្ហាញខ្លួន ដើម្បីប្រកាសគម្រោងដំបូងរបស់នាង ចាប់តាំងពីត្រូវបានដោះលែង ពីក្រុមអ្នកគ្រប់គ្រងរបស់នាង រយៈពេល១៣ឆ្នាំ ដែលជាផ្នែកមួយ នៃខ្សែភាពយន្តនាពេលខាងមុខ ។ តារាចម្រៀងដែលម្ចាស់បទ The Slave 4 U បានប្រាប់អ្នកគាំទ្រថា នាងបានចូលរួមសម្តែង...
ទីក្រុងប៉េកាំង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ចាប់តាំងពីសិទ្ធិមនុស្ស រហូតដល់មេរោគ COVID-19 ហើយឥឡូវនេះ រឿងកីឡាការិនី វាយកូនបាល់ឆ្នើមចិន Peng Shuai ធ្វើឲ្យ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉េកាំង “Beijing Olympics” ខែកុម្ភៈត្រូវបានគ្របដណ្ដប់ ដោយភាពចម្រូងចម្រាសជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច...
កីឡាករខ្សែប្រយុទ្ធ Dusan Vlahovic មកដល់ពេលនេះ មិនត្រឹមតែជាចំណាប់អារម្មណ៍ របស់ក្លឹបធំៗនោះទេសូម្បីតែ Juvenuts និង Newcastle ក្តីកំពុងតែមិនបានស្ងប់អារម្មណ៍ឡើយ តាមដណ្តើមគ្នាយកហត្ថលេខា របស់កីឡាកររូបនេះ។ យោងតាមការចេញផ្សាយរបស់ Corriere Fiorentino បានឲ្យដឹងថាទោះបីជា បានដឹងហើយថា កីឡាករខ្សែប្រយុទ្ធរូបនេះ នឹងមានតម្លៃខ្លួនដែលក្លឹប Fiorentina បានទាមទារដល់ទៅ៨០លានអ៊ឺរ៉ូក្តី ប៉ុន្តែក្លឹបនៅមិនទាន់ងាក...