កីឡា

ម្ចាស់ផ្ទះ Liverpool រកបាន៣ពិន្ទុងាយៗ ពី Southampton

កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota ក្នុងការប្រកួតយប់មិញប៉ះនឹងក្រុម Southampton បានជួយឲ្យម្ចាស់ផ្ទះហង្សក្រហម Liverpool អាចយកឈ្នះ ក្នុងលទ្ធផលរហូទដល់ទៅ៤គ្រាប់ទល់នឹង០ យ៉ាងងាយៗ និងយកបាន៣ពិន្ទុបន្ថែមទៀត ក្នុងសប្តាហ៍នេះ។

ការគ្រប់គ្រងបាល់របស់ម្ចាស់ផ្ទះ គឺមានរហូតទៅដល់៦៥ភាគរយ និងស៊ុតចំគោលដៅ៦ដង ក្នុងការប៉ុនប៉ងស៊ុតចេញ បានទៅដល់២០ដង ខណៈដែលក្រុមភ្ញៀវមិនអាចធ្វើបានឡើយ សូម្បីតែ១គ្រាប់ ទោះបីជាបានព្យាយាមស៊ុតចេញបាន៧ដង និងចំគោលដៅ៣ដងផងដែរក្តី។

បច្ចុប្បន្ន Liverpool មាន២៨ពិន្ទុឈរពីក្រោយក្រុមលេខ១ លើកំពូលតារាតោខៀវ Chelsea ដែលមាន២៩ពិន្ទុ ខណៈដែលក្រុម Southampton វិញកំពុងឈរនៅលេខរៀងទី១៤ នៅឡើយមាន១៤ពន្ទុ ដោយឡែកក្រុម៣នៅបាតតារាងសប្តាហ៍នេះ មានដូចជាBurnley, Norwich City និង Newcastle ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top