ZURICH៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” អាហ្សង់ទីនបានឈរ នៅលើកំពូលតារាង FIFA កាលពីថ្ងៃព្រហស្បតិ៍ជាលើកដំបូង ក្នុងរយៈពេល ៦ ឆ្នាំ។ ការឈ្នះ២ លើករបស់អាហ្សង់ទីនក្នុងការប្រកួតមិត្តភាព កាលពីខែមុនបានបញ្ចប់រយៈពេលមួយឆ្នាំ នៅលើកំពូលសម្រាប់ប្រេស៊ីល ដែលបានចាញ់ម៉ារ៉ុក ២-១ និងបានធ្លាក់មកលេខ...
អាមេរិក៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft កំពុងបង្កើតម៉ាស៊ីនបង្កើតរូបភាព AI ដែលដំណើរការដោយ DALL-E របស់ខ្លួន “មាននៅលើកុំព្យូទ័រសម្រាប់អ្នកប្រើប្រាស់ Edge ជុំវិញពិភពលោក ។ ក្រុមហ៊ុនបានប្រកាសថា វានឹងមកដល់កាលពីខែមុន នៅពេលវារួមបញ្ចូលបច្ចេកវិទ្យា បង្កើតរូបភាពទៅក្នុង Bing chatbot...
អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាស James Webb (JWST) របស់អង្គការអវកាសណាសា “NASA” បានចែករម្លែកទិដ្ឋភាពដំបូងរបស់ខ្លួន នៅលើភពអ៊ុយរ៉ានុស ដោយបង្ហាញរង្វង់ពន្លឺ ដែលមើលមិនឃើញជុំវិញយក្សទឹកកក និងព្រះច័ន្ទទាំង ២៧ របស់វា។ តេឡេស្កុបតម្លៃ ១០ ពាន់លានដុល្លារបានចាប់យករង្វង់ចំនួន ១១ នៃភពទាំង ១៣...
តូក្យូ៖ក្រុមមន្ត្រីបាននិយាយថា រដ្ឋាភិបាលជប៉ុន នឹងបង្កើតគោលការណ៍ណែនាំ ទាក់ទងនឹងការប្រើប្រាស់ ChatGPT និង chatbots បញ្ញាសិប្បនិមិត្តផ្សេងទៀត ក្នុងសាលារៀនដែលអាចធ្វើទៅបាន នៅខែមីនាខាងមុខនេះ ខណៈការព្រួយបារម្ភកើនឡើង លើផលប៉ះពាល់របស់ពួកគេ ទៅលើជំនាញសរសេរ និងការគិតរបស់សិស្ស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចំណាត់ការរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កើតឡើងនៅពេលការប្រ ណាំង...
អាមេរិក៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ជាញឹកញាប់ ការអាប់ដេតចុងក្រោយបំផុត សម្រាប់ iPhone iPad និង MacBook របស់លោកអ្នក គ្រាន់តែផ្តល់ឲ្យអ្នកនូវ emoji ថ្មីមួយចំនួន ឬប្រហែលជាការកែកំហុស បែបបុរាណប៉ុណ្ណោះ។ ដូច្នេះអ្នកណាដែលខ្វល់ ប្រសិនបើវារង់ចាំមួយថ្ងៃ ឬពីរថ្ងៃ ប៉ុន្តែមិនមែនដូច្នោះទេជាមួយ...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លើកទី២ ឆ្នាំ២០២៣ នៅកីឡដ្ឋានខេត្តកណ្តាល នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បន្ទាប់យកឈ្នះលើក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ នៅវគ្គផ្តាច់ព្រ័ត្រ។ ក្នុងឱកាសពិធីប្រគល់ជយលាភី ដល់ក្រុមកីឡាករបាល់ទាត់ទំាង ៤ ក្រុមដោយមានការអញ្ជើញចូលរួម...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១១:២០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់មានការៈត្រដរខ្យល់អន្ទះអន្ទែង រងសំពាធឈាម ពិបាកក្នុងខ្លួនបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ហែ ស៊ន់ អាយុ ៦២ឆ្នាំ រស់នៅ ក្នុងភូមិកោះរ៉ុងសន្លឹមសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ត្រូវក្បាលធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចាប់ផ្តើម បើកប្រតិបត្តិការរៀបចំសមយុទ្ធយោធាហើយ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងក៏ដូចជាប្រទេសជប៉ុនផងដែរ។ ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងនោះគេសង្កេតឃើញថានាវាផ្ទុកយន្តហោះចម្បាំង ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំឲ្យសមយុទ្ធយោធានេះ ដំណើរការទៅយ៉ាងរលូននិងគួរឲ្យទាក់ទាញបំផុត។ សមយុទ្ធយោធា ដែលមានការផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើការគម្រាមកំហែង ដោយមីស៊ីលនិងនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង ដូច្នេះនាវាផ្ទុកយន្តះចម្បាំងរបស់អាមេរិក ដែលមានសមត្ថភាពខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនាវាចម្បាំងផង និងមីស៊ីលផងនោះ បានដើរតួយ៉ាងសំខាន់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី បានបំពេញទស្សនកិច្ចនផែអន្តរជាតិ នៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។ ដំណើរទស្សនកិច្ចដែលធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះបានធ្វើឡើង តាំងតែពីថ្ងៃទី២៦ថ្ងៃទី២៧និងថ្ងៃទី២៨ខែមិនាមកម្ល៉េះ។ នាវាចម្បាំងទាំងពីរគ្រឿងរបស់រុស្សី ត្រូវបានគេដឹងថាគឺជានាវាដែលប្រតិបត្តិការជាទៀងទាត់ នៅតាមសមុទ្រអាត្លង់ទិកសមុទ្រឥណ្ឌានិងសមុទ្រមេឌីទេរ៉ាណេ ហើយដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីការងារផងនិងដើម្បីឲ្យនាវិកបានឈប់សម្រាកលំហែខ្លះផង។ គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផងដែរនេះ ក្រុមមន្ត្រីមកពីទីក្រុងមូស្គូ និងប្រទេស...