ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង ថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី ចំនួន២គ្រឿងនៅថ្ងៃពុធនេះ បានហោះអមយន្តហោះទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ដែលបានហោះរំលង ដែនទឹកធម្មជាតិនៃសមុទ្រខ្មៅ ។ ក្រសួងបានឲ្យដឹងថា រ៉ាដារបស់រុស្ស៊ី បានរកឃើញគោលដៅ ដែលគៀកព្រំដែនរុស្ស៊ី នៅលើសមុទ្រខ្មៅ និងយន្តហោះប្រតិកម្មរបស់រុស្ស៊ី Su-30...
បូស្តុន៖ ឆ្មាំឆ្នេរសមុទ្រអាមេរិករក ឃើញកន្លែងលិចកប៉ាល់ ដ៏ល្បីល្បាញបំផុតមួយគ្រឿង របស់ US Revenue Cutter Bear ចម្ងាយ១៤៤គីឡូម៉ែត្រ ពីឆ្នេរសមុទ្រណូវ៉ាស្កុតសៀ ក្នុងរឿងព្រេងនិទាន បន្ទាប់ពីពួកគេ បានចំណាយពេលអស់២ទសវត្សរ៍ ក្នុងការស្វែងរកវា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កប៉ាល់ត្រូវបានគេរកឃើញ ចម្ងាយ១៤៤គីឡូម៉ែត្រ នៅភាគខាងត្បូងនៃ Cape Sable,...
អាមេរិក៖ អវកាសយានិកជាច្រើននាក់ ទទួលការបណ្តុះបណ្តាល របស់ជនពិការ បានបញ្ចប់ការហោះហើរ ទំនាញ៩៧៥៣ម៉ែត្រ ពីលើផែនដី ជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ដើម្បីបញ្ចូលជនពិការនៅក្នុងលំហ នាពេលខាងមុខនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នាវិកដែលមានពិការភាព ចល័តភាពចក្ខុវិស័យ និងការស្តាប់បានជួបប្រទះនូវភាពគ្មានទម្ងន់ និងបានធ្វើតេស្តិ៍ជាបន្តបន្ទាប់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ថា តើអាវកាស និងយានអវកាសអាចចូលទៅដល់ បានដោយរបៀបណា។ អ្នកទំាងនេះ...
បរទេស៖ ដំបូងឡើយ ក្រលៀនរបស់សត្វជ្រូក ត្រូវបានប្តូរមកមនុស្សដោយជោគជ័យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NYU Langone Health ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការប្តូរសរីរាង្គថ្មីថ្មោងនេះ នៅទីបំផុតអាចយកឈ្នះ លើការខ្វះសរីរាង្គមនុស្ស ដើម្បីប្តូរសរីរាង្គ។ នេះបើយោងតាមវេជ្ជបណ្ឌិត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ជ្រូកដែលមានហ្សែន...
កីឡាករឆ្នើមអាហ្សង់ទីន Paulo Dybala បានបង្ហាញ នូវក្តីស្មោះស្ម័គ្រសាជាថ្មី តាមរយៈការត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Juventus ដើម្បីលប់ចោលនូវព័ត៌មានចចាមអារ៉ាម ទាំងឡាយអំពីការចាកចេញ ពីទឹកដី Turin។ The Tuttosport បានចេញផ្សាយថា តារាឆ្នើមរូបនេះនឹងក្លាយទៅជា កីឡាករដ៏សំខាន់បំផុតរបស់ Juventus នាពេលខាងមុខ ជាពិសេសនៅក្រោយ ការសម្រេចចិត្តបន្តកុងត្រាថ្មី...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះបានប្រកាសថា យោធារបស់ខ្លួន នៅពេលនេះមានចំនួន៦០០០នាក់ហើយ ដែលកំពុងមានវត្តមាន នៅព្រំដែនក្បែរទៅនឹង ប្រទេសបេឡារូស ដើម្បីរឹតបន្តឹងសន្តិសុខ ជាពិសេសប្រឈមមុខ នឹងបញ្ហាអន្តោប្រវេសខុសច្បាប់។ ការដាក់ពង្រាយទ័ពចុងក្រោយនេះ ធ្វើឡើងដល់ទៅ២ដង នៅក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានអះអាងថាចំនួនយោធា នៅព្រំដែនបេឡារូស...
រូបភាពកំពូលរថយន្ត Range Rover 2022 ត្រូវបានលេចធ្លាយមុនក្រុមហ៊ុន Jaguar Land Rover ប្រកាសចេញជាផ្លូវការនៅថ្ងៃទី២៦តុលាខាងមុខនេះ។ តាមរយៈរូបភាពនោះ ឃើញថា ការឌីហ្សាញផ្នែកខាងមុខនៃរថយន្តស៊េរីឆ្នាំ២០២២នេះ គឺខុសគ្នាពីស៊េរីឆ្នាំ២០២១ ដូចជាត្រង់ប៉ាណា ចង្កៀង និងពិលកាង ប៉ុន្តែរក្សាទីតាំងអក្សរ Range Rover នៅដដែល។ ផ្នែកចំហៀងរថយន្តនៅទ្វារខាងមុខ ដែលមានឆ្នូត...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Appleបានបង្ហាញកុំព្យូទ័រយួរដៃ MacBook Pro ស៊េរីថ្មីរបស់ខ្លួន កាលយប់ថ្ងៃទី១៨កន្លងទៅ រួមជាមួយកាសស្តាប់ត្រចៀកឥតខ្សែ AirPods 3 ដែលរង់ចាំជាយូរមកហើយរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមពាក្យចចាមអារ៉ាម បាននិយាយថា ម៉ាស៊ីន MacBook Pro ស៊េរីចុងក្រោយត្រូវបានគេរំពឹងថា នឹងចេញជា ១៤ និង...
វីរបុរសរបស់ Manchester United លោក Paul Scholes បាននិយាយថា ព្រោះតែភាពលែងជឿជាក់ ទើបអ្នកចាត់ការ Ole Gunnar Solskjaer មិនដាក់ឲ្យ Pogba លេងទល់នឹង Atalanta។ Pogba វ័យ២៨ឆ្នាំត្រូវបានទម្លាក់ចេញ ពីជម្រើស១១នាក់ របស់លោក Ole ក្នុងការប្រកួត...
ភ្នំពេញ – ថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២១៖ សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួន ដើម្បីពង្រឹងការគ្របដណ្តប់ នៅទូទាំងប្រទេស ដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។...