បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា រុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញឲ្យសមាជិករារាំងសកម្មភាពនេះក៏ដោយ ។ គេបានដឹងថា សមាជិក១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែងជាប្រធានសម្រាប់រយៈពេល១ខែតាមលំនាំវិលជុំ ។ លើកចុងក្រោយដែលរុស្ស៊ីកាន់តំណែងជាប្រធានគឺខែកុម្ភៈឆ្នាំ២០២២ ប្រទេសនេះបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ។ នេះមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំដោយប្រទេសដែលប្រធានាធិបតីត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា ពាក្យបណ្តឹងមួយត្រូវបានប្តឹងទៅក្រុមហ៊ុន Google ដើម្បីទាមទារសំណងដែលមានទឹកប្រាក់ចំនួន៣,៤ពាន់លានផោន ស្មើនឹង៤,២ពាន់លានដុល្លារសម្រាប់អ្នកបោះពុម្ពផ្សាយសម្រាប់ប្រាក់ចំណូលដែលបាត់បង់ ។ ការអះអាងនេះបានធ្វើឡើងដោយអតីតនិពន្ធនាយកផ្នែកបច្ចេកវិទ្យា Guardian លោក Charles Arthur បានចោទប្រកាន់ ដល់ក្រុមហ៊ុន Google បានប្រើប្រាស់ទីតាំងលេចធ្លោនៅក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធើរណេតដោយខុសច្បាប់ក្នុងវិធីមួយដែលកាត់បន្ថយអ្វីដែលអ្នកបោះពុម្ពផ្សាយអាចទទួលបានពីពួកគេ ។ ក្រុមហ៊ុន...
បរទេស៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។ យោងតាមការចេញផ្សាយ របស់RTកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ផ្តោតទៅល់ការធ្វើប្រតិបត្តិការទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា ឲ្យមានការប្រើប្រាស់ជំនួសវិញ ជាលុយប្រេស៊ីល (real) និងលុយចិន (renminbi)ឲ្យបានកាន់តែច្រើនឡើង។...
ចិន៖ លោកស្រី Meng Wanzhou ប្រធានផ្នែកហិរញ្ញវត្ថុ និងជាប្រធានវេននៃក្រុមហ៊ុន Huawei Technologies Co បាននិយាយថា ក្រុមហ៊ុននឹងមិនចងជោគវាសនារបស់ខ្លួន ទៅនឹងបុគ្គលតែម្នាក់នោះទេ នៅពេលសួរថា តើអ្នកណានឹងក្លាយជាអ្នកស្នងតំណែង ពីឪពុករបស់លោកស្រីគឺ Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោកស្រី...
វត្ថុយក្សដែលនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប១០ឆ្នាំ ត្រូវបានរៀបចំហើយ ដែលមានដូចជា មួកស្លឹកត្នោតយក្ស ចាប៉ីយក្ស អង្រុតយក្ស បំពង់ទឹកត្នោតយក្ស ខ្មុកយក្ស កន្ត្រងប្រហុកយក្ស និងសំបុកពងមាន់យក្ស ។ សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងនៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ធ្វើឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដេីម្បីជាការលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជា...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា (G)I-DLE បានបង្ហាញខ្លួនក្នុងកម្មវិធី ‘Mnet’s Prime Show’ ដែលចាក់ផ្សាយនៅថ្ងៃទី ២៩ ខែមីនា ហើយបានចែករម្លែកគំនិតរបស់ពួកគេយ៉ាងច្បាស់លាស់ អំពីការដកខ្លួនចេញពីក្រុមភ្លាមៗ របស់លោក Soojin ។ ទោះបីជាវាអាចជាប្រធានបទដ៏រសើបក៏ដោយ សមាជិកទាំងអស់ មានភាពស្មោះត្រង់ ចំពោះអារម្មណ៍របស់ពួកគេ...
ខាងក្រោមនេះ ជាកីឡាករវ័យក្មេងទាំង១០រូប ដែលមានអាយុ២២ឆ្នាំ ឬក្មេងជាងនេះ មានតម្លៃខ្លួនខ្ពស់បំផុត នៅលីគកំពូលអាល្លឺម៉ង់ (Bundesliga)៖ ១. Jude Bellingham៖ ខ្សែបម្រើក្លឹប Borussia Dortmund មានអាយុ១៩ឆ្នាំ មានតម្លៃខ្លួន ១២០លានអ៊ឺរ៉ូ។ ២. Jamal Musiala៖ ខ្សែបម្រើក្លឹប Bayern Munich មានអាយុ២០ឆ្នាំ មានតម្លៃខ្លួន...
ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករទី៣ នៅលើលោក ដែលរកបាន ១០០គ្រាប់ឱ្យក្រុមជម្រើសជាតិ។ កីឡាកររូបនេះរកបានគ្រាប់ទី១០០ ក្នុងប្រកួតមិត្តភាពរវាងអាហ្សង់ទីន ទល់នឹងប្រទេសដីកោះគូរ៉ាសាវ កាលពីម្សិលមិញ។ ក្នុងប្រកួតនេះដែរ អាហ្សង់ទីនយកឈ្នះប្រទេស ដែលមានទីតាំងស្ថិតនៅក្បែរ ប្រទេសកូឡុំប៊ីមួយនេះ ក្នុងលទ្ធផល ៧-០។ ជាមួយគ្នានោះដែរ Messi រកបាន ៣គ្រាប់។ Messi...
គៀវ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីយោធាអ៊ុយក្រែន បានឲ្យដឹងកាលពីល្ងាចថ្ងៃពុធថា កងកម្លាំងរុស្ស៊ី បានទទួលជោគជ័យខ្លះៗ នៅក្នុងទីក្រុង Bakhmut នៅសមរភូមិមុខ ហើយប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ កំពុងដាក់ផែនការសម្រាប់តំបន់សន្តិសុខ ជុំវិញរោងចក្រថាមពលធំមួយ នៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងជីករ៉ែ Bakhmut...
បរទេស៖ ប្រភពមួយបានប្រាប់ Sputnik កាលពីថ្ងៃពុធថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានទទួលរថក្រោះជាច្រើនរយគ្រឿង ដែលទើបផលិតថ្មីៗ ភាគច្រើនជា T-90M Proryv សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងផ្អែកតាមប្រភព ដែលបាននិយាយថា “រហូតមកដល់បច្ចុប្បន្ន ឧស្សាហកម្មការពារជាតិរុស្ស៊ី...