សិល្បៈ និង កម្សាន្ត

មក​ស្គាល់​ ទន្លេ​ទាំង​ ៥​ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​លោក

បណ្ដា​ទន្លេ​ខាង​ក្រោម​ ជា​ទន្លេ​ដែល​មាន​ប្រវែង​វែង​ជាង​គេ​លើ​ពិភពលោក​៖

១. ទន្លេ​នីល (Nile)៖ មាន​ប្រវែង​ ៦,៦៥០​គីឡូម៉ែត្រ​ ដែល​ហូរ​កាត់​ ១១​ ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង​។ ទន្លេ​នេះ ហូរ​ចេញ​ពី បឹង​ Victoria ហើយ​ចាក់​ទៅ​ សមុទ្រ​មេឌីទែរ៉ាណេ។

២. ទន្លេ​អាម៉ាហ្សូន​៖ មាន​ប្រវែង​ ៦,៤០០​គីឡូម៉ែត្រ​ ដែល​ហូរ​កាត់​ ៧​ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ ប្រេស៊ីល ប៉េរូ បូលីវី កូឡុំប៊ី អេក្វាឌ័រ វេណេហ្ស៊ុយអេឡា និង​ហ្គាយណា​។ ទន្លេ​នេះ ហូរ​ចេញ​ពី ភ្នំ Andes នៅ​ប៉េរូ ហើយ​ចាក់​ទៅ មហា​សមុទ្រ​ អាត្លង់ទិច​។

៣. ទន្លេ​ Yangtze​៖ មាន​ប្រវែង​ ៦,៣០០​គីឡូម៉ែត្រ ហូរ​កាត់​តែ​ក្នុង​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ។ ទន្លេ​នេះ ​ក៏​ជា​ទន្លេ​ដែល​មាន​ប្រវែង​វែង​ជាង​គេ​ក្នុង​ទ្វីប​អាស៊ី​ដែរ។

៤. ទន្លេ​Mississippi​៖ មាន​ប្រវែង​ ៦,២៧៤​គីឡូម៉ែត្រ​ ហូរ​កាត់​ ២​ប្រទេស​ធំ​ៗ​គឺ សហរដ្ឋអាមេរិក និង​ កាណាដា។ ទន្លេ​នេះ ហូរ​ចេញ​ពី​ បឹង​ Itasca ហើយ​ហូរ​ចាក់​ទៅ ឈូង​សមុទ្រ​ ម៉ិកស៊ីកូ​។

៥. ទន្លេ Yenisei៖ មាន​ប្រវែង​ ៥,៥៣៩ ដែល​មាន​នៅ​ក្នុង​ប្រទេស​ រុស្ស៊ី និង​មួយ​ផ្នែក​ទៀត​ នៅ​ប្រទេស​ម៉ុងហ្គោល​។ ទន្លេ​នេះ ហូរ​ចាក់​ទៅ​ មហាសមុទ្រ​អាកទិច៕ Source: Sabay

Most Popular

To Top