The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool បានឈានទៅដល់កាន់តែជិត នឹងការចុះកុងត្រាជាមួយនឹងកីឡាករ ខ្សែបម្រើប្រយុទ្ធ Kacper Kozlowski ដែលត្រូវបានគេប្រដូច ទំរង់លេងដ៏ល្អរបស់គាត់ ទៅនឹងកំពូលកីឡាករ Kevin de Bruyne ។ កីឡាករ Kozlowski វ័យទើបតែ១៨ឆ្នាំនៅក្នុងខែតុលានេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Pogon Szczecin...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា នាវាចម្បាំងដែលបានលិចក្នុងអំឡុងសង្គ្រាមលោកលើកទី១ នៅឯឧបទ្វីបហ្គាលីប៉ូលី នៅភាគពាយព្យនៃប្រទេសតួកគី ត្រូវបានណែនាំឱ្យយកចិត្តទុកដាក់ចំពោះអ្នកចូលចិត្តមុជទឹក ដែលជាផ្នែកមួយ នៃឧទ្យានក្រោមទឹកនៅថ្ងៃអាទិត្យនេះ ។ ឧទ្យានទឹកក្រោមទឹកប្រវត្តិសាស្រ្ត Gallipoli ដែលមានទីតាំងស្ថិតនៅក្រៅខេត្ត Canakkale ក្នុងច្រកសមុទ្រ Dardanelle ដែលបានឃើញការប្រយុទ្ធគ្នា យ៉ាងសាហាវអំឡុងសង្គ្រាម ត្រូវបានសម្ពោធដោយមានពិធីមួយ ដោយបង្ហាញនាវាលិចចំនួន...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man City កីឡាករ Raheem Sterling ដែលមកដល់ពេលនេះមានកុងត្រា នៅសល់តែ២ឆ្នាំទៀតនោះ គឺកំពុងក្លាយជាគោលដៅ របស់ក្លឹបធំៗមួយចំនួន ទាំងនៅអង់គ្លេសនិងអ៊ឺរ៉ុប។ The Daily Star បានចេញផ្សាយដូចគ្នាដែរថា ក្នុងនោះក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal ក៏កំពុងត្រៀមរៀបចំ ផែនការហើយផងដែរ...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៥,៤៩០ ករណី រួមទាំងការចម្លងក្នុងស្រុកចំនួន ៥,៤៧៧ ករណី និងករណីនាំចូលចំនួន ១៣ ករណី នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះ។ ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះកើនឡើង ដល់ ៨០៣,២០២ករណី...
បរទេស៖ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ នៅក្នុងកំណែចុងក្រោយរបស់ខ្លួននៃ Global Chinese Official Finance Dataset ថា បំណុលចិនដែលមានចំនួន ៣៨៥ ពាន់លានដុល្លារ ដល់ប្រទេសដទៃទៀត ត្រូវបានលាក់បាំងពីធនាគារពិភពលោក និង មូលនិធិរូបិយបណ្ឌអន្តរជាតិ ឬ IMF ដោយសារវិធីនៃការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី។ របាយការណ៍នេះក៏បានចោទប្រកាន់ផងដែរថា...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាទិញយកបច្ចេកវិទ្យា ការពារជាតិនិងនុយក្លេអ៊ែ ពីប្រទេសរុស្ស៊ី ហើយនេះជាការធ្វើឲ្យឃើញកាន់តែច្បាស់ ពីការបោះបង់ចោលមិនធ្លាប់មានពីមុន នៅក្នុងសម្ពន្ធមិត្តណាតូ។ អតីតសមាជិករដ្ឋសភាមកពីបក្សប្រឆាំងតួកគី លោក Aykan Erdemir ជាសហការីជាន់ខ្ពស់ នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ទំហំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលោកកំពុងតែសំដៅដល់នោះ...
ភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ត្រូវបាន The Goal ចេញផ្សាយថាកំពុងតែស្វែងរកឱកាស និងជម្រុញឲ្យមានការឈានទៅដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករបារាំងរូបនេះ មកកាន់ទឹកដីអេស្បាញជាមួយនឹងក្លឹប Real Madrid។ មកដល់ពេលនេះកុងត្រាថ្មីរវាងកីឡាករ Pogba ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅមិនទាន់ឈានទៅដល់ ការចុះហត្ថលេខាបន្តនៅឡើយខណៈដែលការផុតកំណត់ របស់កុងត្រាចាស់នឹងឈានចូលមក...
ហូឡង់៖ ក្រុមនិស្សិតអភិវឌ្ឍមួយ បានបង្កើតរថយន្ត Camper van ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ ក្នុងការបើកបរ ងូតទឹកផ្កាឈូក មើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃ និងអាចឆុងកាហ្វេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យាននេះមានឈ្មោះថា Stella Vita ផ្តល់ថាមពលគ្រប់គ្រាន់ក្នុងការបើកបរ ងូតទឹកផ្កាឈូកមើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃហើយថែមទាំងឆុងកាហ្វេឬចម្អិនអាហារ នៅលើចង្ក្រានតូចមួយដោយសារបន្ទះសូឡា នៅលើដំបូល។...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ លោក បៃដិន មួយរូប ពីបទគាំទ្រអំពើភេរវកម្ម និងទាមទារឲ្យអាមេរិក ប្រគល់ប្រាក់១,៤ពាន់លានដុល្លារវិញ សម្រាប់ការដកតួកគី ចេញពីកម្មវិធីយន្តហោះចម្បាំង បំបាំងកាយ F-35។ ភាពវៃឆ្លាតនិងសហប្រតិបត្តិការ យ៉ាងជ្រាលជ្រៅរបស់លោក Erdoğan ជាមួយប្រទេសរុស្ស៊ី...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ មានប្រសាសន៍ថា លោកនឹងដកខ្លួនពីគម្រោង ដែលបានប្រកាសថា នឹងឈរជាបេក្ខភាពអនុប្រធានាធិបតី នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំក្រោយ ហើយលោកនឹងចូលនិវត្តន៍ ពីនយោបាយ ក្រោយចប់អាណត្តិនេះរបស់លោក។ លោក ឌូតឺតេ បានប្រកាសការសម្រេចចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើលននេះ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរួមដំណើរជាមួយលោក Bong Go ជាអតីតជំនួយការដ៏យូររបស់លោក...