កីឡា

Arsenal តាមចង់បានកីឡាករអង់គ្លេស ២រូប

កីឡាករខ្សែប្រយុទ្ធអង់គ្លេស និងជាឈុតរបស់តោបីអង់គ្លេស ចំនួន២នាក់ ត្រូវបានក្លាយទៅជាកីឡាករគោលដៅ សម្រាប់ជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធបារាំង Lacazette នៅក្លឹបកាំភ្លើងធំ Arsenal ។

The Goal ជឿជាក់ថាក្លឹបកាំភ្លើងធំ Arsenal កំពុងត្រៀមការងារក្នុងការចរចា ជាមួយនឹងកីឡាករខ្សែប្រយុទ្ធទាំងពីរគឹ f និងកីឡាករ Ollie Watkins ផង ខណៈដែលគ្រូបង្វឹកក្លឹប Arsenal លោក Mikel Arteta កំពុងខ្នះខ្នែងក្នុងការផ្លាស់ប្តូរទំរង់លេង។

គួរឲ្យដឹងដែរថា Calvert Lewin ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាកីឡាករជំនួសតំណែង របស់ Harry Kane សម្រាប់ជម្រើសជាតិខណៈដែល Watkins ទើបតែអាចទទួលបានការកោះហៅពីជម្រើសជាតិអង់គ្លេស បន្ទាប់ពីចប់ព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០កន្លងមកនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top